Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមនឹងសប្បុរសជន

បានផុស

នៅ

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ អញ្ជើញ​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី រួម​នឹង​សប្បុរស ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​-១៩ ដើម្បី​ចូលរួម​ក្នុង យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធានក្រុមប្រឹក្សាភិបាល​សមាគម គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្ដេ​តេ​ជោ ដែល​បាន​ជួយឧបត្ថម្ភ​ជា​សម្ភារ និង​បរិក្ខា​ពេទ្យចំនួន១៥០​កេស​ធំ ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម ដើម្បី​បម្រើឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពង់ចាម ដែល​កំពុងមាន​ការឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ ។​

ឯកឧត្តមអភិបាលខេត្ត​ថ្លែងបន្តថា អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុងការ​ចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត និង​ជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្រប​ពេលដែល​មេរោគ​ដ៏​កំណាច​នេះ​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

ដោយឡែក​ក្រុមហ៊ុន​សាប៊ូ លី​ប៉ាយ ក៏បាន​ចូលរួម​ឧបត្ថម ជា​សាប៊ូ​លាងដៃ ចំនួន ៣​កេស សាប៊ូ​លាងចាន និង​សាប៊ូ​លាង​បន្លែ​ផ្លែឈើ ចំនួន ២​កេស សាប៊ូ​ម្ស៉ៅ​ចំនួន ១០​កេស ម៉ាស់​ចំនួន ១​កេស កាដូ​អនុស្សាវរីយ៍ ចំនួន ១០​ថង់ ផងដែរ ៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម