ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពិនិត្យការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ័ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់ ក្នុងស្រុកចំនួនបីក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុកចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូចខាត ផងដែរ ។ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ ។ លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពាន ១កន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះ កំពុងស្ថាបនា បានសសរស្ទើរួចទាំងស្រុង និងគ្រឹះក្រោមមួយចំនួនទៀត ដែលគម្រោងស្ពាន ១កន្លែង នេះ នឹងអាចសាងសង់រួចរាល់ នាបំណាច់ឆ្នាំ២០២៤ ខាងមុខនេះ ។

ដោយឡែក ក្រៅពីសមិទ្ធផល ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលពួកគាត់ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ឃើញថា ការដាំដុះរបស់កសិករយើង មានការលូតលាស់ល្អ ដែលយើងរំពឹងទុកថា អនាគតកសិករយើង និងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជ ដែលរដ្ឋាភិបាល បានផ្ដល់ជូននោះ ផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ










-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


