ព័ត៌មានជាតិ
លេខាធិការដ្ឋានភូមិ១ផលិតផល១ខេត្តកំពង់ចាម ណែនាំម្ចាស់សិប្បកម្មពង្រឹងបច្ចេកទេសផលិតកម្ម
លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត និងលេខាធិការដ្ឋានភូមិ១ផលិតផល១ ខេត្តកំពង់ចាម ណែនាំដល់ម្ចាស់សិប្បកម្មនូវខ្លឹមសារល្អៗ ដើម្បីពង្រឹងបច្ចេកទេសផលិតកម្មរបស់ខ្លួន សំដៅឈានទៅប្រកួតប្រជែងទីផ្សារ។

ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារលេខាធិការដ្ឋានភូមិ១ផលិតផល១ ខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុក ចុះត្រួតពិនិត្យសមាជិកភូមិ១ផលិតផល១ នៅស្រុកបាធាយ ជើងព្រៃ និងព្រៃឈរ កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤។

បេសកកម្មនៅក្នុងមូលដ្ឋានខាងលើ ក្រុមការងារលេខាធិការដ្ឋាន បានចុះពិនិត្យសិប្បកម្មផលិតស្ករត្នោត របស់លោកតា ជួប ផន នៅភូមិតាំបឹង ឃុំផ្អាវ ស្រុកបាធាយ និងបានចូលពិនិត្យទីតាំងមជ្ឈមណ្ឌលផ្អាវ ដែលម្ចាស់ទីតាំងនេះ មានបំណងចង់បង្កើតរមណីយដ្ឋានកសិទេសចរណ៍ និងទទួលទិញទឹកត្នោតសម្រាប់ផលិតស្ករត្នោត និងទឹកខ្មេះ។ ក្រុមការងារ ក៏បានចុះពិនិត្យសិប្បកម្មផលិតទៀន របស់លោក ហែល វុទ្ធី នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ និងបានចុះពិនិត្យសិប្បកម្មផលិតចេកឆាប របស់លោក លី សុខា នៅភូមិតារៀម ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ជាមួយនោះ ក្រុមការងារលេខាធិការដ្ឋានភូមិ១ផលិតផល១ ក៏ដូចជាមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ ក៏បានស្តាប់ពីការលើកឡើងនូវបញ្ហាប្រឈមនានាពីម្ចាស់សិប្បកម្មនីមួយៗ ហើយបានណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ឱ្យពង្រឹងបច្ចេកទេសផលិតកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីពង្រីកទីផ្សារក្នុងស្រុក ក៏ដូចជានៅទីផ្សារខាងក្រៅ ផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


