Connect with us

ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌរយះពេល៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់​

បានផុស

នៅ

លោក ង៉ូ​វ សេងកាក ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​កម្ពុជា​ថ្មីដឹងថា ​រយៈពេល​០៣​ថ្ងៃ នៅក្នុង​បុណ្យ​ភ្ជំបិណ្ឌ ចាប់ពី​ថ្ងៃទី​០៥ ដល់ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​ដើរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​-​សហគមន៍​អេកូ​ទេសចរណ៍​នានា​មាន​ចំនួន​ប្រមាណ ៣៣ ២២២ នាក់ ក្នុងនោះ រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ២១ ០០០ នាក់ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំ​នួន​ប្រមាណ ៦ ៣០០ នាក់ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ ៥ ៧០០ នាក់​។ ដោយឡែក ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ២២២ នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការសង្កេតមើល​ជាក់ស្តែង អ្នកទេសចរ​ដែល​បាន​ដើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប ភាគច្រើន គឺ​បាន​អនុវត្ត​វិធានការ​សុខាភិបាល ដោយមាន​ការពាក់​ម៉ាស បាញ់​អាកុល វាស់​កម្តៅ មុនពេល​ចូលទៅក្នុង​រមណីយដ្ឋាន​។ ជាមួយគ្នានេះ ​មន្ត្រី នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏បាន​ចុះ​ណែនាំ​ដល់​អ្នកគ្រប់គ្រង​រមណី​យ​ដ្ឋា​ន​នីមួយៗ ឱ្យ​ប្រាប់​ទៅ​រាល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​ទីតាំង​របស់ខ្លួន ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​សុខាភិបាល និង​សុវត្ថិភាព​ទេសចរណ៍៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម