Connect with us

ព័ត៌មានជាតិ

សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ ធ្វើមហាសន្និបាត បង្ហាញលទ្ធផលការងារលើវិស័យកសិកម្ម

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ បានប្រារព្ធធ្វើមហាសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ខោល ម៉ានី ប្រធានការយាល័យសាវនកម្មសហគមន៍កសិកម្ម នៃនាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងតាមការធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពសង្ខេប ដែលសហគមន៍កសិកម្មសម្រេចបាន ក្នុងឆ្នាំ២០២៤ ព្រមទាំងផែនការអាជីវកម្ម និងមុខរបររបស់សហគមន៍ មាន ទិញ-លក់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារតាមកិច្ចសន្យា លក់ធាតុចូលកសិកម្ម (ជី ថ្នាំ ពូជ អង្ករ) និងការធ្វើឥណទានសាច់ប្រាក់ (ឥណទានកសិកម្ម)។ សម្រាប់ផែនការក្នុងឆ្នាំ២០២៥ នេះ សហគមន៍គ្រោងថវិកាបន្តអាជីវកម្មរបស់ខ្លួន និងស្វែងរកដៃគូរទីផ្សារជូនដល់កសិករទៀតផង។

លោក ខោល ម៉ានី បានគូសបញ្ជាក់ថា មហាសន្និបាតនាថ្ងៃនេះ ជាឱកាសដ៏មានតម្លៃ សម្រាប់បងប្អូនមកពី២៥ សហគមន៍ នៃខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីបង្ហាញលទ្ធផលការងារលើវិស័យ កសិកម្ម ពិសេសភាពខ្លាំងក្នុងការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គដែលសម្រេច បានក្នុងឆ្នាំ២០២៤ និងលើកទិសដៅ ផែនការការងារសម្រាប់ឆ្នាំ២០២៥។

លោកលើកឡើងថា អង្គសន្និបាតទាំងមូល ត្រូវផ្តោតទៅលើការងារផ្គត់ផ្គង់ទៅកសិកម្ម និងការប្រើប្រាស់សេវាកម្មរួមគ្នា ពាក់ព័ន្ធទៅនឹងធនធានចូលទៅកសិកម្ម។ លោកបន្តថា សហភាពសហគមន៍ដែលរឹងមាំទៅបាន គឺអាស្រ័យដោយគណៈកម្មការគ្រប់គ្រង។ លោកថា នៅពេលនេះ សហភាពសហគមន៍នៅមិនទាន់មានចំណូល និងចំណាយក៏ពិតមែន ក៏គណៈកម្មការ បានធ្វើការគាំទ្រសហគមន៍ផងដែរ។ ម៉្យាងទៀគណៈកម្មការក៏ត្រូវពឹងផ្អែកទៅលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើមី្បធានាបាននូវគុណភាពនៃការដឹកនាំសហគមន៍។ លោកបញ្ជាក់ថា ចំពោះមុខរបរសំខាន់ៗ របស់សហគមន៍កសិកម្មមាន មុខរបរ ឥណទានកសិកម្មខ្នាតតូច ទីផ្សារទិញលក់ កសិផលមាន ស្រូវ ដំឡូងមី និងស្វាយចន្ទី ព្រមទាំងមុខរបរសេវាកម្មដូចជា ត្រាក់ទ័រភ្ជួរដី ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបោកស្រូវ និងមុខរបរ កិនស្រូវ លក់អង្ករ កែច្នៃគ្រាប់ចន្ទី និងមុខរបរផ្គត់ផ្គង់ទឹកស្អាតដល់សមាជិក ជាដើម។

ចំណែក លោកឧកញ៉ា ហង់ សុគន្ធ លើកឡើងដែរថា សហភាពសហគមន៍កសិកម្ម កំពង់ធំតេជៈមានជ័យ បានបង្កើតឡើងរយៈពេល ៣ឆ្នាំមកហើយ  ថ្ងៃនេះកសិករ ដែលបានចូលរួម ក្នុងការបង្ហានូវឆន្ទះដ៏ថ្លៃថ្លា ក្នុងការបំពេញភាកិច្ច ជាមួយសហភាពសហគមន៍កំពង់ធំតេជៈមានជ័យ ដោយមានទឹកចិត្តចេញពីបេះដូងទៀតផង។ លោកឧកញ៉ា បានធ្វើការបញ្ជាក់ថា ការបង្កើតសហភាពសហគមន៍កំពង់ធំតេជៈមានជ័យ ដោយមានការចូលរួមពីសហគមន៍ផលិតស្រូវ ២៥សហគមន៍ ហើយកិច្ចការនេះបានដំណើរការទៅបានល្អ ធ្វើឱ្យសហភាពសហគមន៍បានបោះជំហាននឹងទៅបង្កើតជាសហភាពស្រូវ អង្ករកម្ពុជា។ នៅពេលបង្កើតបានហេដ្ឋារចនាសម្ព័ន្ធនោះហើយ ភាពចាំបាច់គឺត្រូវមានកិច្ចសន្យាផលិតកម្ម ដើមី្បភាពជោគជ័យលើវិស័យសហគមន៍ វិស័យកសិករ កត្តាសំខាន់នោះលើកិច្ចសន្យាផលិតកម្ម។

លោកឧកញ៉ាថា បច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម បានបង្កើតសហគមន៍ទំនើប ព្រមទាំងឱ្យមានកសិកម្មឃុំ សង្កាត់ ដើមី្បបង្កើនតម្លៃលក់ឱ្យបានខ្ពស់ ក្នុងការកាត់បន្ថយថ្លៃដើម ទើបធ្វើឱ្យសហគមន៍មានការរីកចម្រើន។ ក្នុងករណីនេះដែរ ការកាត់បន្ថយថ្លៃដើមដែលពាក់ព័ន្ធ ធាតុចូលកសិកម្ម មាន(ជី , ថ្នាំ , ពូជ )ជាដើម។ លោកបន្តថា ដើមី្បភាពជោគជ័យ «យើងរួមគ្នាបង្កើតផលិតកម្មរួម ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ អន្តរជាតិជាដៃគូរ ព្រមទាំងរួមគ្នាធ្វើ រួមគ្នាគិត ធ្វើឱ្យសហគមន៍នីមួយៗដំណើរការទៅបានល្អប្រសើរ»។

លោកឧកញ៉ា ក៏បានផ្ដាំផ្ញើដល់សហភាពសហគមន៍នៃខេត្តទាំងពីរ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវ ផែនការអាជីវកម្មរបស់ខ្លួនឱ្យរឹងមាំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីសមាជិកទាំងអស់ ដើម្បីរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សារជាដើម៕ 

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម