Connect with us

ព័ត៌មានជាតិ

កម្មករ និយោជិតជិត ៤ ពាន់នាក់ ធ្វើតេស្តរហ័សក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង

បានផុស

នៅ

កម្មករ និយោជិត ថៅកែរោងចក្រ សហគ្រាស ជិត ៤.០០០នាក់ នៅ ៤ ទីតាំងផ្សេងគ្នាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បានចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមសេចក្តីណែនាំរបស់សម្តេចតេជោ និងក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងនៅថ្ងៃទី១១ ខែតុលានេះថា រោងចក្រសហគ្រាសដែលអនុវត្តការធ្វើតេស្តរហ័សនៅថ្ងៃនេះ មានរោងចក្រមីកាស្សា រោងចក្រហាណា និងរោងចក្រ៩៩ ស្មើនឹងជាង ៣០០នាក់។ ចំណែករោងចក្រយ៉ាស្សាគិ ផលិតបណ្តុំគ្រឿងអគ្គិសនី មានមនុស្ស ៣.១០០ នាក់បានធ្វើតេស្តរួចរាល់ហើយ ដោយលទ្ធផលរកឃើញពុំកម្មករ និយោជិតណាមានវិជ្ជមានជំងឺកូវីដ-១៩ ទេ។

លោក យក់ សង្វាត បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនរោងចក្ រKKN នៅមិនទាន់បានអនុវត្តវិធានការធ្វើតេស្តរហ័សនេះនៅឡើយទេ ដោយតម្រូវកម្មករ និយោជិកចូលបម្រើការងារតែម្តង។ ទោះយ៉ាងណា វិធានការនេះចាំបាច់តែអនុវត្តព្រមគ្នា ដើម្បីធានាសុវត្ថិភាពមនុស្សនៅកន្លែងការងារ។

តំណាងរដ្ឋបាលរោងចក្ រKKN និយាយថា លោកកំពុងធ្វើដំណើរតាមផ្លូវពុំទាន់ដល់កន្លែងធ្វើការនោះទេ ដើម្បីសុំគោលការណ៍អ្នកគ្រប់គ្រងរោងចក្រថា ត្រូវធ្វើតេស្តដល់កម្មករ និយោជិត ឬយ៉ាងណា។

ទាក់ទិនបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា ការធ្វើតេស្តរហ័សនេះពុំទាន់យកបានទេ ពោលគឺលុះត្រាសំណាកកម្មករ និយោជិត ដែលរកឃើញវិជ្ជមានទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ ទើបយកជាផ្លូវការបាន។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង មានប្រសាសន៍បន្តថា មកទល់ម៉ោងនេះ លោកនៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមរោចក្រនៅឡើយពីលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។

វិធានការត្រៀមបង្ការទុកជាមុន ក្រុមកម្មករ និយោជិតណាដែលសង្ស័យផ្ទុកមេរោគកូវីដ-១៩ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ក រង់ចាំលទ្ធផលតេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម