ព័ត៌មានជាតិ
ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទទួលវ៉ាក់សាំងដូសទី៣ ឬ ដុសជំរុញ យ៉ាងច្រើនកុះករ នៅថ្ងៃ១១តុលានេះ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយមានការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់គ្នា ។យុទ្ធនាការនេះ បានចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះតទៅ ក្រោមកិច្ចសហការរវាងអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងពាក់ព័ន្ធនិងក្រុមគ្រូពេទ្យក្រោយពី រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំរួចសម្រាប់ដូសទី១និងបន្តដូសទី២ នៅពេលជាមួយគ្នានេះដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌល ឬគោលដៅដែលខ្លួនរស់នៅ ក្រោមការរៀបចំយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារស្ម័គ្រចិត្ត កងកម្លាំងនៃកងរាជ អាវុធហត្ថនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតយ៉ាងយកចិត្តទុកដាក់ ក្នុងន័យរក្សាការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

បើតាមការអះអាង របស់អាជ្ញាធរមូលដ្ឋានថា បើបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំដូច្នេះ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះ នៅរាជធានីភ្នំពេញអាចនឹងលឿនជាងផែនការកំណត់។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការទន្ទឹងរង់ចាំមើលលទ្ធផលនៅក្រោយពិធីបុណ្យប្រពៃណីភ្ជុំបិណ្ឌរួចរាល់មកនេះថា តើចំនួនអ្នកឆ្លងមានការថយចុះកម្រិតណានោះ ប្រមុខរាជរដ្ឋាភិបាលក៏គ្រោងនឹងបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យឡើងវិញជាធម្មតា ដើម្បីឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះអស់រយៈពេលជាយូរមកនេះ៕
ដោយ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ