ព័ត៌មានជាតិ
របួសធ្ងន់ពីរនាក់ ដោយសារមានរថយន្តបោលបំបុកចូលក្នុងផ្ទះ
កំពត ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីពីរនាក់ ដែលគេស្គាល់ជាប្តីប្រពន្ធនឹងគ្នា បានរងរបួសជាទម្ងន់ ដោយសារហេតុការរថយន្តដឹកទំនិញបោលបំបុកចូលក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងរៀបចំទុកដាក់របស់របរនៅក្នុងផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើដងផ្លូវជាតិលេខ៣៣។

យោងតាមប្រភពព័ត៌មាននៅចំណុចកើតហេតុបាននិយាយថា មុនពេលកើតរឿងដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទដឹកទំនិញខ្នាតមធ្យមបង្កបញ្ហាខាងលើ បើកបរមកពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខណៈកំពុងធ្វើដំណើរលើដងផ្លូវសុខៗ ស្រាប់តែរថយន្តបង្កបានរេចង្កូតទៅផ្នែកខាងឆ្វេងនៃផ្លូវម្ខាងទៀត ហើយរថយន្តក៏បោលបំបុកចូលផ្ទះគេទាំងកំរោល បណ្តាលឱ្យម្ចាស់ផ្ទះទាំងពីរនាក់ប្តី ប្រពន្ធរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ សាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ ដើម្បីនាំមកសាកសួររកមូលហេតុនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច៕
ដោយ ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ