ព័ត៌មានជាតិ
វ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាលចិនចំនួន ២ លានដូសនឹងត្រូវដឹកមកដល់កម្ពុជានៅព្រឹកស្អែក
ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)ចំនួន២លានដូសដែលជាជំនួយរបស់រដ្ឋភិបាលចិន ដល់រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២១ ស្អែកនេះ ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា នៅព្រឹកថ្ងៃស្អែក(១៤ តុលា ២០២១ )នេះកម្ពុជានឹងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀតដែលជាជំ នួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនចិនជូនរាជរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានប្រកាសផ្តល់ជំនួយជាវ៉ាក់សាំងដល់ កម្ពុជាបន្ថែមចំនួន ៣ លានដូស។
បច្ចុប្បន្នកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន ៣៥.៥ លានដូសហើយសម្រាប់ចាក់ជូនប្រជាពលរដ្ឋហើយបើគិតទាំងវ៉ាក់សាំងកូវីដ១៩។ ក្នុងចំណោមវ៉ាក់សាំងសរុប នេះមានប្រមាណ ២៩.៥ លានដូសជាវ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិនតាមរយៈជំនួយឥតសំណងនិងការបញ្ជាទិញពីក្រុមហ៊ុនចិន។

សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះបានប្រកាសឲ្យដឹងថាកម្ពុជានៅសល់វ៉ាក់សាំងចំនួន ១១ លានដូសសម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋនិងចាក់ឲ្យកុមារ អាយុពី៦ ដល់ ១២ ឆ្នាំ និង ចាក់ដល់កុមារអាយុពី១២ ឆ្នាំដល់ក្រោម ១៨ឆ្នាំ។
សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១២ ខែតុលាឆ្នាំ២០២១ (ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង)អ្នកចាក់ដូសទី១ចំនួន ៩ ៩២៧ ៣១៨ នាក់ និង អ្នកចាក់ដូសទី២ ចំនួន ៩ ៥៥២ ៥៣៣ នាក់ ស្មើនឹង ៩៩.២៧% នៃប្រជាជនគោលដៅសរុប១០លាននាក់។អ្នកចាក់ដូសទី៣ ចំនួន ៩៨១ ០៣១ នាក់។ (កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ)អ្នកចាក់ដូសទី១ ចំនួន ១ ៧៦៩ ៩៦២ នាក់,អ្នកចាក់ដូសទី២ ចំនួន ១ ៦៥៣ ៤២៨ នាក់ ស្មើនឹង ៨៩.៩៩% នៃក្រុមគោលដៅសរុបជិត០២លាននាក់។(កុមារ អាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ)អ្នកចាក់ដូសទី១ចំនួន១ ៨៣០ ៦៩៨ នាក់,អ្នកចាក់ដូស ទី២ចំនួន ៧៣៥ ៥៥៩ នាក់ស្មើនឹង ៩៦.៤៩% នៃក្រុមគោលដៅសរុបជិត១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៤.៥៥% ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ