Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ដូសទី២ជូនកុមារអាយុពី៦ឆ្នាំដល់១២ឆ្នាំ បាន​៤៦%ហើយ

បានផុស

នៅ

​យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ដូ​ស​ទី​២ ជូន​កុមារ​ដែលមាន​អាយុ​ពី៦​ឆ្នាំ​ដល់​១២​ឆ្នាំ សម្រេចបាន​៤៦%​ហើយ​។​

ក្នុង​របាយការណ៍បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ នៅ​គ្រប់​ស្រុក​.​ក្រុង​ទាំង​៩ ទូទាំង​ខេត្តហើយ​រយៈពេល​៣​ថ្ងៃនេះ គឺ​សម្រេចបាន​១៦,២៩៥​នាក់​ស្មើនឹង​៤៦% នៃ​ផែន​ការដែល​ត្រូវ​ចាក់​ប្រមាណ​ជាង​៣​មុ​ឺ​ន​៥​ពាន់​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ កន្លងទៅនេះ ខេត្តរតនគិរី​បាន​ដំណើរ​ការបើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ដូ​ស​ទី​២ ជូន​កុមារ​ចាប់ពី​អាយុ៦​ឆ្នាំ​ដល់ ១២​ឆ្នាំ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​ដែល​សកម្មភាព​នេះ​បានបង្ហាញ​ច្បាស់​ថា ខេត្តរតនគិរី​បាន​បោះជំហាន​ទៅមុខ​ជានិច្ច លើ​ការងារ​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​រាតត្បាត​ដោយ ជំងឺ​កូ​វីដ​-១៩​ចាំបាច់​គឺ មិនអាច​ខ្វះ​បាន​នូវ​ការចូលរួម​ពី​សហគមន៍ ដូច្នេះ​មានតែ​ការទទួលខុសត្រូវ​ដោយ​ចាប់ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ​នោះទេ ទើប​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បាន ព្រោះថា​វ៉ាក់សាំង​តែមួយ​មុខ គឺ​មិនអាច​ធានា​ការឆ្លង​បាន​នោះទេ វ៉ាក់សាំង​មានគុណ​តម្លៃ​សម្រាប់​បង្កើត​កងការពា​រ​សរីរាង្គ​មនុស្ស​ឲ្យ​រឹងមាំ ទប់ទល់​មិន​ឲ្យ​ឈានទៅរក​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ បាន​អត្រា​មរណៈ​ដោយ​ការ​រាតត្បាត​នៃ​កូ​វីដ ដូច្នេះ​មានតែ​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ គឺ​៣​ការពារ និង​៣​កុំ និង ចាក់​វ៉ាក់សាំង​ទើប​យើង​កាត់ផ្តាច់​បាន​ទាំងស្រុង​ពី​ការ​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នឹង​ឈានទៅ​បើក​សេដ្ឋកិច្ច​ឡើងវិញ​។​

សូមបញ្ជាក់ថា យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បានបង្ហាញ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​អាយុ​ពី​១៨​ឆ្នាំ​ឡើង​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ សរុប​ចំនួន​១៤៩,២៤៧​នាក់ ស្មើនឹង​១២២% និង​ដូ​ស​ទី​២​ចំនួន​១៤១,៥២៩​នាក់ ស្មើនឹង​៩៥%​។​

អាយុ​ពី​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ​បាន​ចាក់​ដូ​ស​ទី​១ ចំនួន​៣៥,៤២៤​នាក់​ស្មើនឹង​១០៣.០១% ចាក់​ដូ​ស​ទី​២​បាន​ចំនួន​២៩,៥៥២​នាក់ ស្មើនឹង​៨៣%​។​

អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​១២​ចាក់​ដូ​ស​ទី​១ បាន​ចំនួន​៣៥,០៥៣​នាក់​ស្មើនឹង​១១២.៤% និង​ដូ​ស​ទី​២​បាន​៤៦%(​គិត​ត្រឹម​ថ្ងៃទី​១៣​តុលា​ឆ្នាំ​២០២១)​។​

សរុប​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចាប់ពី​អាយុ​០៦​ឡើង ដែល​ទទួល​បានការ​វ៉ាក់សាំង​ដូ​ស​ទី​១ ចំនួន​២១៩,៧២៤​នាក់ ស្មើនឹង​១១៦.៩% និង​ដូ​ស​ទី​២ បាន​ចំនួន​១៨៧,៣៧៦​នាក់ ស្មើនឹង​៨៥.៣%៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម