កីឡា
ក្រៅពីសង្ក្រាន្ត ខេត្តរតនគិរី នឹងមានកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ
រដ្ឋបាលខេត្តរតនគិរី មិនត្រឹមតែរៀបចំសង្គ្រាន្តឆ្នាំថ្មី ២០២៥ មន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្ត នោះទេ នោះទេ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ក៏មានការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅត្រង់គ្រួសារដំរីផងដែរ។ ការរត់ម៉ាតុងនេះក៏ជាផ្នែកមួយក្នុងចំណោមការកម្សាន្តរបស់យុវជនខេត្តរតនគិរី ដើម្បីសុខភាពផង និងការសប្បាយរីករាយ នៅថ្ងៃបុណ្យដ៏រីករាយនេះ។

កម្មវិធីនេះ ផ្តួចផ្តើមឡើងដោយអនុគណៈកម្មការរៀបចំសិល្បៈ កីឡា ល្បែងប្រជាប្រិយ និងតាំងពិព័រណ៌ បានអំពាវនាវទៅដល់សាធារណជន ដែលមានបំណងចង់រត់លេងកម្សាន្តនេះ រួមចំណែកសកម្មភាព ដើម្បីអបអរសាទរក្នុង ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ខាងមុខនេះ ។
ដោយឡែកកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង គឺមានរយៈពេលតែមួយថ្ងៃគត់ ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០ព្រឹក តទៅ ដែលមានទីតាំងចាប់ផ្តើមនៅចំណុច រូបសំណាក់គ្រួសារដំរី ស្ថិតនៅមាត់បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ភ្ញៀវជាតិនិងអន្តរជាតិចង់ចូលរួមចុះឈ្មោះ នៅមុនពេលថ្ងៃរត់ប្រណាំងមកដល់ អាចទៅស្វែងរកពាក្យសុំចុះឈ្មោះ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅ Page Facebook ផ្លូវការ រដ្ឋបាលរដ្ឋបាលខេត្តរតនគិរី៕
អត្ថបទ៖ ខៀវ ចាប



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


