ព័ត៌មានជាតិ
ពលករខ្មែរ២២នាក់ ចាញ់បោកមេខ្យល់យកទៅប្លុងចោលនៅភូមិតេជោភ្នំឆ័ត្រ ៣១៧
បន្ទាយមានជ័យ ៖ រកឃើញពលករខ្មែរចំនួន ២២ នាក់ ត្រូវបានមេខ្យល់យកមកប្លុងចោលនៅផ្ទះមួយកន្លែងស្ថិតក្នុងភូមិតេជោ ភ្នំឆ័ត្រ៣១៧ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា២០២១នេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងលោកមេភូមិ តេជោភ្នំឆ័ត្រ ៣១៧ និងអ្នកភូមិបានរកឃើញពលករទាំងនោះនៅចំណុចផ្ទះរបស់ឈ្មោះ សួន ម៉ាង ភេទប្រុសអាយុ ៣៩ឆ្នាំនៅភូមិឃុំ ខាងលើ(ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ )។
ពលករទាំង ២២ នាក់ ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន៦ នាក់ (ស្រី៣នាក់) មកពីខេត្តបាត់ដំបង១នាក់ (ប្រុស) មកពីខេត្តព្រះវិហារ ៦នាក់(ស្រី៣នាក់)មកពី ខេត្តបន្ទាយមានជ័យ ៩ នាក់(ស្រី២នាក់)។
ពលករបានប្រាប់សមត្ថកិច្ចថា ពួកគេមានបំណងទៅរកការងារធ្វើនៅប្រទេសថៃហើយមេខ្យល់នាំផ្លូវនិងដឹកជញ្ជូនតម្លៃ ៦.៥០០ បាតក្នុង១នាក់ៗ (ពេលទៅដល់ប្រទេសថៃ)។
ចំណែកអ្នករស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន៧នាក់បាននិយាយថា ពួកគាត់ជិះឡានមកដល់ភូមិតេជោភ្នំឆ័ត្រដោយថ្លៃឡាន១នាក់ៗ ចំនួន២០ម៉ឺនរៀល។
មុខសញ្ញាមេខ្យល់និងម្ចាស់រថយន្តបានរត់គេចខ្លួនតែបន្សល់ទុកតែរថយន្តម៉ាកនីសាន់ មួយបាំងកន្លះពណ៌ស ស៊េរីឆ្នាំ ១៩៩៥ ពាក់ស្លាកលេខសៀមរាប 2A 3605 ចង្កូតស្ដាំ ចំនួន១ គ្រឿង។ នគរបាលបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលស្រុកស្វាយចេកហើយ។ ចំណែកពលករទាំង ២២ នាក់ ក្រោយធ្វើការសួរនាំរួចនគរបាលបានបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្វាយចេកជាមុនសិននៅមុនពេលអនុញ្ញាតឱ្យវិលទៅភូមិកំណើតវិញ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ