ព័ត៌មានជាតិ
កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ ដែលបាននាំពលករលួចឆ្លងដែនចូលប្រទេសថៃ
មេខ្យល់ចំនួន៣នាក់ ដែលកំពុងនាំពលករខ្មែរចំនួន៨នាក់ ក្នុងនោះស្រីចំនួន១នាក់ លួចឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីលោកមេបញ្ជាការរង។

អនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរង វរសេនាតូចលេខ៥៣៣ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានបញ្ជាដឹកនាំកងកម្លាំងល្បាតតាមខ្សែព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងប៉ូលិសការពារព្រំដែនគោកលេខ៨១៧ និងផ្នែកសឹករងស្រុកសំពៅលូន បានឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ កំពុងនាំពលករឆ្លងដែនទៅកាន់ប្រទេសថៃ ស្ថិតនៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បើតាមលោកអនុសេនីយ៍ឯក ទ្រី ងឿន មេខ្យល់ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ១. បូ វន ភេទស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ២. ឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ។ ៣. ឈ្មោះ ថា ធូធារ ភេទប្រុស អាយុ២៥ ឆ្នាំ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ បាត់ដំបងដោយរួមមាន ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន១គ្រឿង និងឡានម៉ាកកាមារីកាត់គូទចំនួន១គ្រឿង។

លោកអនុសេនីយ៍ឯក ទ្រី ងឿន បានឲ្យដឹងដែរថា បច្ចុប្បន្នមេខ្យល់ទាំងនោះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់