សន្តិសុខសង្គម
សត្វជ្រូករស់ជាច្រើនក្បាល ដឹកចេញពីវៀតណាមគ្មានច្បាប់អនុញ្ញាត ចូលខេត្តតាកែវ
សត្វជ្រូករស់ជាច្រើនក្បាល ដឹកចេញពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ បានឆ្លងកាត់ច្រក កំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ។ ទោះបីយ៉ាងណា ឡានដឹកសត្វជ្រូករស់គ្មានច្បាប់អនុញ្ញាតទាំងនេះ គេចមិនផុតពីកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឡើយ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ នេះ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ចុះស្ទាក់ចាប់រថយន្ត ១ គ្រឿង ម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៣,៥ តោន ពាក់ស្លាកលេខតាកែវ ៣A-៤៣៦០ ដឹកសត្វជ្រូករស់ ចំនួន ៤៨ក្បាល ដោយដឹកចេញពីប្រទេសវៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងនឹងយកទៅចែកចាយនៅខេត្តតាកែវផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។


តាមប្រភពព័ត៌មាន បានឲ្យដឹងបន្តថា ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ពេលនេះ ក្រុមការងារបាននាំយកបទល្មើស និង វត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ដោយឡែក កាលដែលសត្វជ្រូករស់ជាច្រើនក្បាលនេះ អាចដឹកឆ្លងកាត់ ច្រកកំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បានយ៉ាងរលូនបែបនេះសង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែនច្រក សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងមានការស៊ើបអង្កេតករណីនេះ៕


អត្ថបទ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


