សន្តិសុខសង្គម
ឃាត់ខ្លួនពលករខ្មែរ ៣៩ នាក់ នៅគោលដៅផ្សេងគ្នា ខណៈលួចឆ្លងដែនខុសច្បាប់ចូលខេត្តស្រះកែវ
ពលករខ្មែរប្រុស-ស្រី និងក្មេងៗ ចំនួន ៣៩ នាក់ ត្រូវកម្លាំងទាហានថៃធ្វើការចាប់ឃាត់ខ្លួន នៅតាមគោលដៅផ្សេងៗគ្នា ពលករទាំងអស់នេះបាន លួចឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសដើម្បីរកការងារធ្វើ ក្នុងខេត្តស្រះកែវ។

កាលពីល្ងាចថ្ងៃទី២៥ ខែកក្ដដានេះ កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ក្នុងនោះ មានកម្លាំងទាហានប្រាណអង្គភាពទី ១២ អង្គភាពទាហានជើងគោកទី ១១១ ស្រុកតាព្រះយ៉ា និងសមត្ថកិច្ច ទាហានប្រាណអង្គភាពទី ១៣ ដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ពលករខ្មែរ លួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ក្នុងបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្ត្រ ស្រុកអារញ្ញ នឹងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ ។ ការទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃនេះ តាមវិធានការ ការពារនឹងគ្រប់គ្រងការរាត្បាតរបស់ជំងឺកូវីដ-១៩ រួមទាំងជំងឺអុតស្វាផងដែរ។


ពេលដែលសមត្ថកិច្ចថៃ កំពុងដើរល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវនោះ ក៏បានជួបប្រទះឃើញមនុស្សគួរឲ្យសង្ស័យដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ បានឃើញពលករខ្មែរចំនួន ៣៩ នាក់ ក្នុងនោះមា ស្រី មានប្រុស និងកូនក្មេងៗទៀតផង។ ក្រោយធ្វើការឆែកឆេរសមត្ថកិច្ចថៃ បានធ្វើការវាស់កម្ដៅនាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅ ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត ពិសេសពិនិត្យខ្លាចមានកើត ជំងឺកូវីដ-១៩ និង ជំងឺអុតស្វាផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


