លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

រតនគិរី ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អម​ដំណើរ​ដោយ​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក គិត ទ្រី អភិបាលរង​ខេត្ត អភិបាលស្រុក និង​មេបញ្ជាការ​កងកម្លាំង​ចម្រុះ អញ្ជើញ​ត្រួតពិនិត្យ​ស្ថានភាព ជំនន់​ទឹកភ្លៀង និង​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅក្នុង​ស្រុក​លំផាត់ ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ​ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​កោត​សរសើរ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​ចម្រុះ ដែល​បាន​អនុវត្តន៍​ផែនការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​បណ្តាលមកពី​គ្រោះទឹកជំនន់ តាម​សារាចរ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ត្រៀម​បម្រុង និង​មាន​វិធានការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​បាន​ផលប៉ះពាល់​ឱ្យនៅ​កម្រិត​ទាប​បំផុត ដោយ​ផ្តោត​ជា​អាទិភាព​ខ្ពស់​ចំពោះ​អាយុជីវិត​មនុស្ស​។

ក្នុងឱកាស​នោះដែរ លោក​ក៏បាន​នាំយក​អំណោយ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ជាង​១០០​គ្រួសារ​ដោយសារ​ទឹកជំនន់​ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ​៥០​គីឡូ ទឹក​២​យួរ និង​ឃី​ត​២​កញ្ចប់។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា បាន​នឹង​កំពុង​បន្ត​ទទួលរង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជន់​លិច និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន តែ​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​មួយចំនួន ពុំទាន់​បានមក​កាន់​ទីទួល​សុវត្ថិភាព​ដោយសារ​បញ្ហា​ភ័យខ្លាច​ជំងឺ​កូ​វីដ​-១៩ ទោះយ៉ាងណា​កម្លាំងចម្រុះ បន្ត​ខិតខំ​ជួយ​ពួកគាត់​ដោយ​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល​។

បច្ចុប្បន្ន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​យកចិត្តទុកដាក់ ត្រៀម​ជួយសង្គ្រោះ និង​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង និង​បាន​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​តាមដាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​សភាពការណ៍ រួមជាមួយ​និង​ការ​ចល័ត​ទូក​សង្គ្រោះ គ្រប់​គោលដៅ ដែល​រង​ការគំរាមកំហែង ដោយ​ទឹកជំនន់​ទូទាំង​ខេត្តរតនគិរី ដើម្បី​ត្រៀមលក្ខណៈ ២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុងការ​សង្គ្រោះ​ប្រជាជន ក្នុងករណី​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​កើតឡើង​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទី មុន

ជិះម៉ូតូបុករថយន្ដចតចោលបញ្ច្រាសទិសដៅចរាចរណ៍រងរបួសបាក់ជើង​

សន្តិសុខសង្គម១៨ នាទី មុន

Update៖ សមត្ថកិច្ចរកឃើញកាំភ្លើងដែលជនសង្ស័យបាញ់ជាង២០គ្រាប់រួចរត់គេចខ្លួន​

សន្តិសុខសង្គម៣៤ នាទី មុន

ម៉ូតូកង់បីឥណ្ឌាដេញបុកក្រុមចោរឆក់រត់ចោលម៉ូតូមួយគ្រឿងនៅលើស្ពានអាកាសស្ទឹងមានជ័យ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ស្រស់ស្អាត​ណាស់​! បវរកញ្ញា​កម្ពុជា ភុំ សោ​ភ័ណ្ឌ គ្រង​សំលៀក​បំពាក់​បែបនេះ​ក្នុង​វគ្គ​មួយ​នៅ​ឆាក​Miss World

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ពេជ្រ សោភា ប្រតិកម្ម​នឹង​សម្តី​បុរស​ម្នាក់​ មើល​ងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services