Connect with us

ព័ត៌មានជាតិ

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១​នេះ មន្ត្រី ក​.​ប​.​ប​. បាន​សហ​ការជាមួយ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ និង​ច្បាប់​ហាមឃាត់ បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម នៅតាម​ផ្ទះ​តៀម នៅតាម​ផ្សារ នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ និង​នៅ​ភូមិ​អូរជ្រៅ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែល​នៅជាប់ ព្រំប្រទល់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា ក្នុងនោះ​មន្ត្រី​ទាំង​២​បាន​ណែនាំ ហើយ​ព្រមាន​អាជីវករ​អ្នកលក់ដូរ​ទាំងឡាយ ត្រូវតែ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​អាជីវកម្ម​របស់ខ្លួន ហើយ​អ្នកលក់ដូរ ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ លក់​ឱ្យទៅ​អ្នកប្រើប្រាស់ នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​។

បើ​បងប្អូន​អាជីវករ នៅ​បន្ត​លក់ទំនិញ ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ឬ​ទំនិញ​ហាមឃាត់ ទៅ​ឲ្យ​អ្នកប្រើប្រាស់ មិន​ត្រឹមតែ ខូច​ម៉ូយ ឬ អតិថិជន បាត់បង់​ជំនឿ និង​លែង​ទិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្ថែម​លើ​នោះ ត្រូវ​សមត្ថកិច្ច​រឹបអូស យកទៅ កម្ទេចចោល ផាកពិន័យ​អន្តរកាល និង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ថែមទៀត​។

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​នៅ​ព្រឹក​ថ្ងៃទី ២២​នេះ​បាន​ចុះ​ដកហូត ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅតាម​ផ្ទះ​តៀម និង​នៅតាម​ផ្សារ​រួមមាន-​ទឹកក្រូច Fanta ចំនួន ៥​ដប ស្មើនឹង ៦,២៥ លីត្រ​ -​ប័​រ Blue Band ចំនួន ១៦ កំប៉ុង ស្មេ​ី​នឹង ២,៤ គីឡូក្រាម -​ទឹកស៊ីអ៊ីវ ផ្កាឈូក ចំនួន ៦ ដប ស្មើនឹង ៣ លីត្រ -​ម្សៅ​ស៊ុប Knore ចំនួន ១០៩ កញ្ចប់ ស្មើនឹង ០,៤៣៦ គីឡូក្រាម -​ភេសជ្ជៈ Samurai ចំនួន ១​ដប ស្មើនឹង ០,៤៨ លីត្រ -​ទឹកក្រូច Fanta ដប តូច ចំនួន ០១ ស្មើនឹង ០.៣៥​លីត្រ -​នំ​ប័​រ Jack Jill ចំនួន ៩៤ កញ្ចប់ ស្មេ​ី​នឹង ១,៤៤៧ គីឡូក្រាម។​ សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម។

​ក្នុង​សកម្ម​ភាពចុះ​ដកហូត​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ឬ​ទំនិញ​ហាមឃាត់​នេះដែរ មន្ត្រី​ជំនាញ ក៏បាន​ចុះ​ពន្យល់​ណែនាំ​ដល់​អាជីវករ ឱ្យ​បញ្ឈប់​ការលក់ ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទៅដល់​អ្នកប្រើប្រាស់ ជៀសវាង ការប្រឈមមុខ​នឹង​ច្បាប់​ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម