សន្តិសុខសង្គម
បង្ក្រាបការនាំចូលទឹកដោះគោស្រស់ DUTCHMILL គ្មានច្បាប់អនុញ្ញាត៧១កេសដុតកម្ទេចចោល
បើតាមមន្ត្រីសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ ទឹកដោះគោស្រស់ខូចគុណភាពចំនួន៧១កេស ដែលបានបង្ក្រាបពីឈ្មួញទុចរិត ត្រូវបានយកទៅដុតបំផ្លាញចោល នៅទីតាំងមួយកន្លែងក្នុងស្រុកសង្កែ ក្នុងនោះមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុមហ៊ុន”យូអិនធីហ្វូលសេលខូអិលធីឌី “ផងដែរ។

ការដុតបំផ្លាញចោលនេះ ត្រូវបានមន្ត្រីដដែលឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាប និងដកហូតទឹកដោះគោស្រស់ ម៉ាក DUTCHMILL នៅលើចំណុចគោលដៅ២ផ្សេងគ្នា ក្នុងនោះនៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបង ខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយគ្មានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនខាងលើ ។
លទ្ធផលនៃការបង្ក្រាបទាំង២ចំណុចផ្សេងគ្នាខាងលើនេះ សមត្ថកិច្ចបានដកហូតទឹកដោះគោស្រស់ម៉ាក “DUTCHMILL” សរុបចំនួន ៧១កេស ស្មើនឹង ចំនួន១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើប្តឹងមកសមត្ថកិច្ច ទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់។ ហើយករណីនេះ ក្រោយពីបានធ្វើការស្រាវជ្រាវចប់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាញចោល នៅថ្ងៃទី០២ ខែកក្កដា នេះតែម្តង ។

នៅគ្រាដែលសមត្ថកិច្ចកំពុងដុតបំផ្លាញចោលនេះ ប្រជាពលរដ្ឋបានសាទរទៅលើចំណាត់ការរបស់សមត្ថកិច្ចថា បាន
ទប់ស្កាត់ទាន់ពេល ដែលមិនបានបង្កដល់សុខភាពកូនចៅរបស់ពួកគាត់។ ពួកគាត់ថា ចំពោះក្រុមហ៊ុនក៏គួមានការប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ចំពោះទឹកដោះគោណាដែលខូចគុណភាព ជៀសវាងប៉ះពាល់ដល់សុខភាពរបស់កុមារទូទៅ និងប៉ះពាល់ដលើការរកសុីរបស់ក្រុមហ៊ុនផងដែរ បើសិនជាមានកើតឡើងដូចឈ្មួញទុចរិតដែលបាននាំចូលមកចែកចាយនៅពេលនេះ៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


