ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ​ថា​រាជធានី​ខេត្ត​ចំនួន​១៤ អាច​នឹងមាន​ជំនន់​ទឹកភ្លៀង​ដោយសារ​កម្ពុ​ជា​មាន​សម្ពាធ​ទាប​សកម្ម​មួយ បាននិងកំពុង​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​វិ​វត្ត​ន៍ជា​បន្តបន្ទាប់​ទៅ ជា​វិ​សម្ពាធ ឬ កូន​ព្យុះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជធានី​ខេត្ត​ចំនួន​១៤​រួមមាន​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តមណ្ឌលគិរី ត្បូង ឃុំ ខេត្តកំពង់ចាម ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ធំ​។

យោងតាម​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​បានឱ្យដឹង​ថា​បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួចមក បាន បង្ហាញ​ឲ្យ​ឃើញថា ៖ មាន​សម្ពាធ​ទាប​សកម្ម​មួយ បាននិងកំពុង​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​


តាម​ការ​ព្យាករ នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ សំពាធ​ទាប​សកម្ម​នេះ នឹង​វិ​វត្ត​ន៍ជា​បន្តបន្ទាប់​ទៅ ជា​វិ​សម្ពាធ ឬ កូន​ព្យុះ ដោយ​ធ្វើដំណើរ​ចូល​ដល់​លើ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ ២០២១។ បាតុភូត​ខាងលើ​នេះ នឹង​ថមថយ​ឥទ្ធិពល​មក​ជា​សម្ពាធ​ទាប នៅ​ពេល ដើរចូល​មកដល់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ។​

យោងតាម​ការ​ព្យាករ​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ មាន​ស្ថានភាព ដូចខាងក្រោម ៖

១- តំបន់​វាលទំនាប ៖ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​បង្ហូរ​ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​បង្គួរ​នឹង​អាច​បង្ក​ជា ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ ។​

២- តំបន់​ខ្ពង់រាប ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ ៖ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស និង អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ មាន​ល្បឿនខ្លាំង នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី ត្បូង ឃុំ និង​ខេត្តកំពង់ចាម ។​

៣- តំបន់​មាត់សមុទ្រ ៖ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ។ នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ។​

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ដា ព័ត៌មាន​, នឹង​សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services