Connect with us

ព័ត៌មានជាតិ

កម្ពុជា គាំទ្រសំណើ ទីម័រលេស សុំចូលអាស៊ាន ខណៈមិនមានការអើពើ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានប្រកាសគាំទ្រនូវសំណើរបស់ ប្រទេសទីម័រលេស ក្នុងការសុំចូលជាសមាជិកអាស៊ាន។ ចំណុចនេះកម្ពុជាអំពាវនាវចំពោះសមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ទៅដល់ការខិតខំប្រឹងប្រែងរបស់ទីម័រលេស ដែលតាំងពីច្រើនឆ្នាំមកហើយបានត្រៀមខ្លួនសម្រាប់ការចូលជាសមាជិក អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ និង អំពាវនាវទៅមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ នាព្រឹកថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគាំទ្រនូវសំណើរបស់ទីម័រលេសក្នុងការសុំចូលជាសមាជិកអាស៊ាន។ ចំណុចនេះកម្ពុជាសូមអំពាវនាវចំពោះសមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ទៅដល់ការខិតខំប្រឹងប្រែងរបស់ទីម័រលេសដែលតាំងពីច្រើនឆ្នាំមកហើយ បានត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអាស៊ានតាមរយៈការបើកស្ថានទូតនៅតាមបណ្ដាប្រទេសនានា។

សម្តេចតេជោបានបន្តថា ខណៈដែលទីម័រលេសបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចូលជាសមាជិកអាស៊ាន តែអាស៊ានរបស់យើងហាក់ដូចជាមិនសូវអើពើជាមួយនឹងការខិតខំប្រឹងប្រែងរបស់ទីម័រលេស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា នៅពេលណាមួយនៅក្នុងក្របខ័ណ្ឌនៃការប្រជែងខាងភូមិសាស្ត្រនយោបាយ ហើយប្រសិនបើអាស៊ាននៅបន្តទុកទីម័រលេសនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភ។ បញ្ហានេះអាចទីម័រលេសនឹងឈានឆ្ពោះទៅរកទីកន្លែងដែលអាចពឹងផ្អែកបានក្រៅពីអាស៊ាន។ ដូច្នេះសូមពន្លឿននៃការ សម្រេចចិត្តខាងនយោបាយរបស់យើងក្នុងការទទួលយកទីម័រលេសសម្រាប់ការចូលរួមនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។

គួររំលឹកថានៅ​ក្នុង​ឆ្នា​២០១១​ ពេល​ប្រទេស​ឥណ្ឌូណេស៊ី​​ជា​ប្រធាន​អាស៊ាន ប្រទេស​ទីម័រ​ខាង​កើត​​បាន​​ដាក់​ពាក្យ​​​ស្នើ​សុំ​ចូល​ជា​សមាជិក។ បណ្ដា​​ប្រទេស​សមាជិក​អាស៊ាន​​បាន​ព្រមព្រៀង​គ្នា​​សិក្សា​លើ​ប្រទេស​ថ្មី​មួយ​នេះ​តាម​ដែល​អាច​ធ្វើ​បាន។

ការ​សិក្សា​​​ខាង​លើ​​​ផ្ដោត​សំខាន់​លើ​​​​​សសរ​ស្តម្ភ​ទាំង​បី​របស់​អាស៊ាន ​ដើម្បី​វាយ​តម្លៃ​​​​លើ​លក្ខខណ្ឌ​​នៃ​ប្រទេស​ទីម័រ​លេសដើម្បី​​ក្លាយ​ជា​សមាជិក​គ្រួសារ​​អាស៊ាន។ ចំពោះ​សសរស្តម្ភ​ទាំង​បី​របស់​អាស៊ាន​គឺ​ នយោបាយ​ និង​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​។ ប៉ុន្តែរហូតមកដល់ពេលនេះ អាស៊ានហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះប្រទេសដែនកោះមួយនេះទេ។

បច្ចុប្បន្ន​អាស៊ាន​មាន​ប្រទេស ​១០​ ជា​សមាជិក​រួម​មាន ​​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ​ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ និង ​មីយ៉ាន់ម៉ា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៧ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣១ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម