Connect with us

ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប បុកសួនចែកទ្រូងផ្លូវ នៅមុខផ្សារទំនើបបាយ័ន

បានផុស

នៅ

រថយន្ត​ស៊េរី​ទំនើប​ម៉ាកBMW មួយគ្រឿង​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​មួយក្រុម​មាន​ប្រុស ​ស្រី​៤​ទៅ​៥​នាក់​បាន​បើក​បោះពួយ​យ៉ាង​លឿន​រាយ​ចង្កូត​បុក​ខឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​ហើយក៏​នាំគ្នា​ទុក​រថយន្ត​ចោល​គេចខ្លួន​បាត់អស់​។​

ហេតុ​ការគ្រោះថ្នាក់​នេះកើតឡើង​កាលពី​រាត្រី​ថ្ងៃទី​២៦​ ខែតុលា ​ឆ្នាំ២០២១ នៅ​ចំណុច​មុខ ​ផ្សារ​ទំនើប​បាយ័ន ក្នុង​សង្កាត់​មិត្តភាព ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក BMWពណ៌​ខៀវ​ទំនើប​មួយគ្រឿង​ពាក់​ស្លា​កលេខ​ភ្នំពេញ​២BN៥៣១២​ ដែល​ជិះ​និង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មាន​គ្នា​៤​ទៅ​៥​នាក់​ ​ធ្វើដំណើរ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​លិច​មក​កើត​ដោយ​បើក​បោះពួយ​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ ​ក៏​រេ​ចង្កូត​មក​ឆ្វេង​ដៃ​បុក​ខឿន​សួនច្បារ​គាប​ជាប់​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ទៅមុខ​លែងរួច​។ បន្ទាប់មក​ក្រុម​អ្នកជិះ​និង​អ្នកបើកបរ​ទាំងនោះ​ដែល​គេ​មើលឃើញ​សុទ្ធតែ​ជន​ជាតិ​ចិន​នោះ​ បាននាំគ្នា​គេចខ្លួន​បាត់អស់​នៅសល់តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

ក្រោយពីកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​នគរបាលចរាចរណ៍​ក្រុង​ចុះមក​ស្ទូច​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម