Connect with us

ព័ត៌មានជាតិ

តេស្ត​ពលរដ្ឋ​ ៤ ស្រុក​នៅ​ខេត្តកំពង់ចាម ពាក់ព័ន្ធ​​មនុស្ស ០៨ នាក់​នៅ​ស្រុកព្រៃឈរ

បានផុស

នៅ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា បើ​យោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័​រ ការពិនិត្យលេីសំណាកប្រជាពលរដ្ឋនៅស្រុកចំការលេី​ ព្រៃឈរ ក្រុងកំពង់ចាម​ និងស្រុកជេីងព្រៃដែលពាក់ព័ន្ធដោយប្រយោល​ ប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន៨នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់។ ​

ទោះបី​យ៉ា​ងណា លោកអភិបាល​ខេត្ត​ក៏​នៅអំពាវនាវប្រជាពលរដ្ឋ​ បន្តប្រុងប្រយ័ត្ន​ និងការពារខ្លួនគ្រប់ពេលវេលាកុំអោយឆ្លងជំងឺកូវីដ១៩​ ចូលក្នុងសហគមន៍។

​គ្រួសារ​អ្នក​បើកបរ​រថយន្ត​របស់​​ឯកឧត្តម​ឆែម​ សាវុធ​ចំនួន ០៦ នាក់ ​បាន​ធ្វើ​ដំណើរ​មក​សួរ​សុខទុក្ខ​បង​ប្អូន​នៅ​ស្រុក​ព្រៃឈរ កាល​ពី​​ថ្ងៃ ២៤-២៥ វិច្ឆិកា មុន​ប្រកាស​រកឃើញ​កូវីដ​លើ​អ្នក​ទាំង ៦ ។

អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ចាត់​វិធានការ​បន្ទាន់ ដោយ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ចំនួន ០៨ នាក់ ដែល​មាន​ការ​ប្រឈមកម្រិត​ខ្ពស់​មកធ្វើ​ចត្តាឡីស័កនៅ​សណ្ឋាគារ​មួ​យ​នៅក្រុង​កំពង់ចាម ហើយ​អ្នក​ប៉ះពាល់​ប្រយោលផ្សេង​ទៀត ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​បន្តបន្ទាប់ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម