លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់កាឧបត្ថម្ភថ្លៃសិក្សាឆ្នាំទី៤ តាមការសន្យា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់កាឧបត្ថម្ភថ្លៃសិក្សាឆ្នាំទី៤ តាមការសន្យាដល់យុវជនក្រីក្រម្នាក់​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ ​នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ម្សិល​មិ​ញ​នេះ​បាន​ចាត់​ឲ្យក្រុមការងារ ដែលមានលោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាងនាំយក​ថវិកាជូន​ដល់​យុវជន​ឈ្មោះ សល់ ធា អាយុ​២១​ឆ្នាំ ជា​និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ តាម​ការសន្យា ជួយ​បង់​សេវា​ថ្លៃ​សិក្សាក្នុង​មួយឆ្នាំ​ចំនួន​៥០០$ ជា​រៀងរាល់ឆ្នាំ រហូតដល់​បញ្ចប់ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា យុវជន​ក្រីក្រ​ដែលមាន​សំណាង​រូបនេះ គឺ​ត្រូវជា​ចៅ​បង្កើត​របស់​សព​លោក ប៉ាន់ ប៉ន អតីត​ចៅសង្កាត់រង​ទី​១ សង្កាត់​ព្រែកកំពឹស និង​ជា អតីត​:​សកម្មជន​គណបក្ស​CNRP ដែល​បាន​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទទួលអនិច្ចកម្ម កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​។

គួរ​រំលឹក​ដែរ​ថា គ្រា​ដែល​លោក ប៉ាន់ ប៉ន បានទទួល​អនិច្ចកម្ម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​សម្ភារ​: ថវិកា ទៅ​ចូលរួម រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព​ដោយផ្ទាល់ និង​បាន​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ដឹងថា​មាន​ចៅប្រុស​ម្នាក់​របស់​សព កំពុងតែបន្ត​ការសិក្សា​ឆ្នាំ​ទី​១ នៅ​មហាវិទ្យាល័យ ហើយ​អាច​នឹង​មិនបាន​រៀន តទៅទៀត ដោយសារ​លោក ប៉ាន់ ដែលជា​អ្នក​ជួយ​ផ្គត់ផ្គង់​ការសិក្សា បាន​ស្លាប់​នោះ ។ ក្រោយ​ដឹង​នូវ​រឿងរ៉ាវ​ពិត​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង​មានការ​អាណិតអាសូ​ក៏បាន​ធានា ជួយឧបត្ថម្ភ ថ្លៃ​សិក្សា​ឲ្យ​យុវជន ឈ្មោះ​សល់ ធា ចាប់ពី​ឆ្នាំ​សិក្សា​ទី​២​រហូតដល់​បញ្ចប់​មហា​វិទ្យាល័យ ក្នុង​១​ឆ្នាំ ៥០០$ ដោយ​មិន​ឲ្យ​អាកខាន​ការសិក្សា​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services