ព័ត៌មានអន្ដរជាតិ
ការផ្តល់ឧបករណ៍ហ្វឹកហាត់កីឡាគឺជាការលើកកម្ពស់សុខភាពពង្រឹងនិតិសម្បទារាងកាយនៃកងកម្លាំងឲ្យមានភាពរឹងមាំ
តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា ការផ្តល់សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ដែលប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង នាពេលនេះ គឺជាការរួមចំណែក របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព ពង្រឹងនិតិសម្បទារាងកាយ នៃកងកម្លាំង ឲ្យមានភាពរឹងមាំ សក្តិសមជាកម្លាំងប្រយុទ្ធដ៏ក្លាហានក្លៀវក្លា។នេះជាការលើកឡើងរបស់លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួម ប្រគល់សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ជូនដល់សាលានាយទាហានសកម្ម ត្មាតពងនារសៀលថ្ងៃម្សិលមុិញនេះ។

លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសបង្កើតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានថ្លែងថា សម្ភារៈឧបករណ៍ហ្វឹកហាត់កីឡា ដែលប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង នាពេលនេះ គឺជាការរួមចំណែក របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព ពង្រឹងនិតិសម្បទារាងកាយ នៃកងកម្លាំង ឲ្យមានភាពរឹងមាំ សក្តិសមជាកម្លាំងប្រយុទ្ធដ៏ក្លាហានក្លៀវក្លាដើម្បីបំរើប្រជាជនដោយស្មោះត្រង់មិនគិតនើយហត់ឡើយ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


