អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

បានផុស

នៅ

​ភ្នំពេញ ​៖ ក្នុងនាម​តំណាង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​វរសេនីយ៍ឯក សរ សុ​ភ័​ណ្ឌ មេបញ្ជាការ អាវុធហត្ថ​ខណ្ឌដង្កោ​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​រួម​នឹង​ប្រតិបត្តិការ សង្គ្រោះ និង​ជម្លៀស ពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​នា​រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ លោក​វរសេនីយ៍ឯក សរ សុ​ភ័​ណ្ឌ មេបញ្ជាការ អាវុធហត្ថ​ខណ្ឌដង្កោ បាន​ទទួល​ថវិកា ចំនួន ៤,០០០,០០០ រៀល – ត្រីខកំប៉ុង ២០ កេស – មី​កំប៉ុង ២០ កេស – ភេសជ្ជៈ​IZE ៥០ កេស – ទឹក​សុទ្ធ ២០ កេស – អង្ករ ២០ កា​រ៉ុង – អាល់កុល ២០​កាន – ម៉ាស់ ១០ កេស ពី លោក គឹម រតនៈ ម្ចាស់​បុរី ប៊ុន លី បឹង​តា​ម៉ា​ត ប្រគល់​ជូន​អាវុធហត្ថ​ខណ្ឌដង្កោ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា ប្រតិបត្តិការ សង្គ្រោះ និង​ជម្លៀស ពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ដែល​កំពុង​ជន់​លិច​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​។

ក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ឯក សរ សុ​ភ័​ណ្ឌ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក គឹម រតនៈ ម្ចាស់​បុរី ប៊ុន លី បឹង​តា​ម៉ា​ត ដែល​មាន​ចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ថវិកា ម៉ាស អាល់កុល រួម​នឹង​គ្រឿងឧបភោគ​បរិភោគ ដល់​អាវុធហត្ថ​ខណ្ឌដង្កោ នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services