Connect with us

ព័ត៌មានជាតិ

អង្គភាព​វរ​សេនា​តូច​លេខ​៤១៤ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ចុះជួយ​ធ្វើ​ជូន​ផ្ទះ​គ្រួសារ​យោធិន

បានផុស

នៅ

លោក​វរសេនីយ៍ទោ រឹម គុយ មេបញ្ជាការ វរ​សេនា​តូច​លេខ​៤១៤ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ចាត់តាំង​កម្លាំង​ចំនួន​១២​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ឌិន ឌាង មេបញ្ជាការ​រង គ​១ នៃ​វរ​សេនា​តូច​លេខ​៤១៤ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ចុះ​ជួយ​ចុះ​ចាក់សាប​ក្នុង​បរិវេណ​ផ្ទះ​គ្រួសារ​យោធិន ដែលមាន​ការខ្វះខាត​ថវិកា​ជួល​ជាង​។

លោក​វរសេនីយ៍ទោ រឹម គុយ មេបញ្ជាការ វរ​សេនា​តូច​លេខ​៤១៤ ក្រោម​ការចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ ឲ្យ​ជំរុញ​ដល់​គ្រប់​អង្គភាព​ចំណុះ​កងពល​ទាំងអស់ ក្រៅពី​ការងារ​ក្នុង​អង្គភាព​បម្រើ​ជាតិ​មាតុភូមិ ត្រូវ​យកចិត្តទុកដាក់​កសាង​ជម្រក​ស្នាក់នៅ បង្កបង្កើនផល និង​ចិញ្ចឹម​សត្វ ដើម្បី​ជំរុញ​ឲ្យ​អង្គភាព​នីមួយៗ​រីកចម្រើន ដែល​ឆ្ពោះ​ទៅដល់​ការប្រឡងប្រណាំង​គ្នា​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ​បន្ត​ថា បទបញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ​មេបញ្ជាការ​តែងតែ​គិតគូរ​ដល់​យោធិន​គ្រប់​អង្គភាព​ជានិច្ច ដោយ​បាន​បំផុសបំផុល​ឲ្យ​មាន​សហការ​គ្នា​ជា​កម្លាំង​ជួយ​គ្នា​ទៅវិញទៅមក នៅពេល​មាន​យោធិន​ណា​ម្នាក់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​។

ជាក់​ស្តែង​នេះ​ដែរ ទើប​លោក​បាន​ឲ្យ​កម្លាំង ដឹកនាំ​ដោយ​អនុសេនីយ៍ទោ ឌិន ឌាង មេបញ្ជាការ​រង គ​១ នៃ​វរ​សេនា​តូច​លេខ​៤១៤ កងពលតូច​ថ្មើរជើង​លេខ​៤១ ចុះជួយ​ចាក់សាប​នៅ​បរិវេណ​ក្រោមផ្ទះ​គ្រួសារ​យោធិន ឈ្មោះ អឿន ខោ​ន ​និង​ប្រពន្ធ​ឈ្មោះ យឹម ញ៉ា​ន បាន​១​ទំហំ ៧​ម៉ែត្រ x ៩​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​ព្រះ​ប្រឡាយ ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទាំងនេះ​ហើយ គឺ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​គ្នា ក្នុងនាម​ជា​មិត្ត​រួម​អាវុធ​ជាមួយគ្នា គ្រប់​សមរភូមិ​ពួកគាត់​បាន​ប្រកៀក​ស្មា​តស៊ូ​ប្រយុទ្ធ​បណ្តេញ​សត្រូវ​ជាមួយគ្នា​រហូតដល់​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែ​យោធិន​គ្រប់រូប​បាន​ប្រកាន់​នូវ​ភាព​ស្មោះត្រង់​បងប្អូន​រួម​អាវុធ ដោយ​ពួកគាត់​បាន​យក​អសារ​គ្នា​ទៅវិញទៅមក មិនបាន​ចោល​ឲ្យ​យោធិន​ណា​ម្នាក់​ជួប​ទុក្ខ​លំបាក​ឡើយ​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម