Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​រៀបចំ​មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប​អម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួលបន្ទុក​រៀបចំ​មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប ក្រោម​ប្រធានបទ «​អាស៊ី និង អឺរ៉ុប​៖ ចំណង​វប្បធម៌​» “Asia and Europe: Cultures Connect” ដែលជា​ព្រឹត្តិការណ៍​អម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២១​។

កម្ពុជា​បានសម្រេច​កំណត់​យក​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​វប្បធម៌​បាន​ឱ្យ​ដឹង​ថា ​ភាព​ចម្រុះ​នៃ​វប្បធម៌​អាស៊ី​និង​អឺរ៉ុប ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​មហោស្រព​នេះ​ជាមួយនឹង​សិល្ប​ទស្សនីយភាព​ច្រើន​ទម្រង់​, ការ​តាំងពិព័រណ៍​, ការចាក់​បញ្ចាំង​ខ្សែភាពយន្ត និង​កិច្ចពិភាក្សា ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ការចែករំលែក​បទពិសោធ​ន៍ និង​ការ​យល់ដឹង​អំពី​ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌ ដែល​នាំមក​នូវ​សុខដុមភាព ការអភិវឌ្ឍ និង​កិច្ចសន្ទនា​កាន់តែ​ប្រសើរ​ឡើង​រវាង​ទ្វីប​ទាំងពីរ​។

ក្រសួង​បាន​បន្ត​ថា ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២២-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំង​មានការ​រៀបចំ​តាំង​ពិព័រណ៍​វប្បធម៌​ដោយ​ផ្ទាល់​នៅ​សារមន្ទីរ​ជាតិ និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោងភាពយន្ត​មេ​ជើរ​ស៊ី​នេ​ផ្លិ​ច សាខា​អ៊ីអន​១ ក្នុង​រាជធានី​ភ្នំពេញ។

កម្ពុជា បានសម្រេច​កំណត់​យក​ថ្ងៃ​ទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​ពិភាក្សា​នយោបាយ​ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ដោយមាន​ដៃគូ​សន្ទនា​ចំនួន​៥៣​ចូលរួម រួមទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២១ និង​តំបន់​អឺរ៉ុប​ចំនួន​៣០ និង​លេខាធិការដ្ឋាន​អាស៊ាន​ព្រមទាំង​គណៈកម្មការ​អឺរ៉ុប​ផងដែរ​ខណៈ​កម្ពុជា​បាន​ក្លាយជា​សមាជិក នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំ​២០០៤៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម