គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ នៅក្នុងខណ្ឌដូនពេញ បានទទួល ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ នៅក្នុងខណ្ឌដូនពេញ បានទទួល ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

​លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈអភិបាលខណ្ឌដូនពេញ និង​លោកស្រី នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ ​បាន​នាំយកថវិកាឧបត្ថម្ភរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ២១នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នោះដែរ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និងលោក​អភិបាល​រាជធានី​ភ្នំពេញ នូវ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង​អាឡោះអាល័យ​ជាទីបំផុត និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​បានទទួល​មរណភាព បាន​សោយសុខ​ក្នុង​ទីឋាន​សុគតិភព​។​

​លោក ​សុខ​ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​គ្រួសារ​សព មាន​សុខ​ភាពល្អ ជៀស​ឆ្ងាយ​ពី​ជំងឺកូ​វីដ​-១៩ ជាពិសេស​ចូលរួម​អនុវត្ត ៣​កុំ​៣​ការពារ និង​២​ចូលរួម ឱ្យបាន​គ្រប់ៗ​គ្នា​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services