ព័ត៌មានជាតិ
បុណ្យអុំទូក ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ៦ពាន់នាក់
នៅខេត្តស្ទឹងត្រែង ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មានភ្ញៀវទេសចរជាតិ ទៅលេងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តចំនួន ៦,១៩២នាក់។ ចំនួននេះមានការថយចុះ បើប្រៀបធៀបនឹងព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំមុន។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា នៅឆ្នាំនេះសង្កេតឃើញ មានភ្ញៀវទេសចរថយចុះ ក្នុងការធ្វើដំណើរទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ហើយភ្ញៀវទេសចរមានការទទួលខុសត្រូវខ្ពស់ ទាំងការថែរក្សារសុខភាព និងផ្នែកបរិស្ថាន ផងដែរ។ លោកបន្តថា ភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្ដនៅខេត្តស្ទឹងត្រែង ភាគច្រើនមកពីរាជធានីភ្នំពេញ, ខេត្តក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ព្រះវិហារ, រតនគីរី, និងមណ្ឌលគីរីជាដើម។
អ្នកស្រី ដារីណា ភ្ញៀវទេសចរមកពីខេត្តកំពង់ធំ បានប្រាប់ថា ឆ្នាំនេះទោះបីប្រទេសយើង រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ក៏នៅតាមសហគមន៍ទេសចរណ៍នីមួយៗ ឃើញរៀបចំបានល្អជាងឆ្នាំមុន គ្រាន់តែពុំសូវមានភ្ញៀវទេចរ មកលេងកម្សាន្ដច្រើនដូចមុនប៉ុណ្ណោះ។
សូមជម្រាបថា ខេត្តស្ទឹងត្រែងភ្ញៀវទេសចរជាតិ ទៅលេងនៅតាមរមណីយដ្ឋាន ក្រៅពីរមណីយដ្ឋាអេកូទេសចរណ៍អន្លង់ផ្សោត, និងព្រះរំកិលហើយនោះ ក៏បានទៅលេងនៅរមណីយដ្ឋាន ភ្នំជម្រកសត្វ ឆ្វាំង, រមណីយដ្ឋានអូរឬស្សីកណ្តាល, រមណីយដ្ឋាននិស័្សយស្នេហ៍សេសាន, និងរីស្សតបក្សីមេគង្គ ជាដើម៕
អត្ថបទ៖ ងិ នលីម




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


