ព័ត៌មានជាតិ
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខុសប្លែកពីរាល់ឆ្នាំ ខណៈចាប់ផ្តើមកសាងហើយ
ស្ពានឫស្សីដ៏ទាក់ទាញឆ្លងដៃទន្លេមេគង្គសម្រាប់ឆ្លងពីក្រុងកំពង់ចាមទៅកាន់កោះប៉ែនមិនអាចបាត់បង់ទេ ទោះបីមានស្ពានថ្មថ្មីក៏ដោយ។ ស្ពានឫស្សីជាស្ពានដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍ក្នុងប្រទេសនិងក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះកំពុងតែកសាងឡើងវិញហើយ ខណៈទឹកទន្លេបានស្រកទៅវិញ។
ជារៀងរាល់ឆ្នាំស្ពានឫស្សីកោះប៉ែននេះ ត្រូវបានកសាងរួចតាំងពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែដោយសារទឹកទន្លេមេគង្គមានការស្រក់យឺត ទើបគេចាប់ផ្តើមកសាងនៅក្នុងដើមខែធ្នូនេះដែលមានប្រវែងជាង៨០០ម៉ែត្រដោយមានទទឹង១ម៉ែត្រកន្លះដែលចំណាយឫស្សីជាង២ម៉ឺនដើម។ ហើយបើតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ដែលជាម្ចាស់អភិរក្សស្ពានឫស្សីបានប្រាប់ឲ្យដឹងថា ស្ពានឫស្សីកោះប៉ែនគឺកំពុងតែបានកសាងជាបណ្តើរៗ ខណៈបច្ចុប្បន្នបាន១០%ហើយ បើទោះបីទឹកទន្លេមេគង្គមានការស្រកចុះយឺតយ៉ាវ។

លោកដារ៉ា បានបន្ថែមទៀតថា ឆ្នាំនេះការកសាងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនឡើងវិញ គឺមានការខុសប្លែកជាងរាល់ឆ្នាំ ពោលគឺ មានផ្លូវចេញចូលធំទូលាយ ទាំងកន្លែងចំណតរថយន្តម៉ូតូ មានបង្គន់អនាម័យចល័ត មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង និងមានការរៀបចំគ្រែលំហែកាយ ដោយមានការកំណត់តារាងមុខម្ហូប និងសេវាកម្មផងដែរ។

គូសបញ្ជាក់ផងដែរថា ស្ពានឫស្សីកោះប៉ែននេះ គឺបានបង្ហាញភាពទាក់ទាញនិងសក្កានុពលយ៉ាងសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះមានលក្ខណ:ប្លែកជាងរាល់ឆ្នាំគឺមានការពង្រីងឆ្នេរខ្សាច់ និងផ្លូវចេញចូលធំជាងមុន ដើម្បីសម្រួលចរាចរកុំមានការកក់ស្ទះនាពេលបុណ្យទាន និងមួយវិញទៀតនោះគឺខាងឆ្នេរខ្សាច់កោះប៉ែនមានបង្កើតស្តង់សម្រាប់ឲ្យអ្នកភូមិលើកោះនេះបានលក់នំចំណីខ្មែរដែលផលិតផ្ទាល់តែម្តង។
ស្ពានឫស្សីកោះប៉ែន នឹងអាចទាញយកភ្ញៀវទេសចរណ៍កាន់តែកើនឡើងក្នុងឆ្នាំថ្មីនេះ និងបង្ហាញពីអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ហើយអ្វីដែលយើងរង់ចាំមិនភ្លេចនោះតំបន់មួយនេះល្បីក្នុងបទចំរៀងរបស់អធិរាជសំលេងមាស ស៊ុន ស៊ីសាមុត ផងដែរ៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ