ព័ត៌មានជាតិ
ផ្លូវថ្មើរជើង ៖ រដ្ឋបាលរាជធានីមិនអនុញ្ញាតឱ្យក្រាលកន្ទេល លក់ដូរលើសួនច្បារ និង លើស្មៅទេ
លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើង គឺហាមមិនឱ្យក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅលើសួនច្បារ ដែលបណ្តាលឱ្យងាប់ស្មៅ ងាប់ផ្កានិងប៉ះពាល់ដល់បរិស្ថាន។

មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់តាមមាត់លូហើយថែមទាំងមានអ្នកទិញកាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់ និងអ្នកទិញត្រូវហាមមិនឱ្យអង្គុយលើស្មៅដាច់ខាត។

លោកស្រីដោ សម្ផស្ស គូសបញ្ជាក់ថា ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមលេងបាញ់ទឹក ជះទឹក តែបើបងប្អូនចង់បានតំបន់ត្រជាក់ចិត្តសូមទៅលេងនៅសង្គ្រាន្តវត្តភ្នំជុំវិញបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសង្គ្រាន្តវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋយើងរួម ទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានកន្លែងលេងកំសាន្តសម្បូរបែប និងច្រើនទីតាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក្ត ព.ស២៥៦៩ ត្រូវនឹងគ.ស២០២៥ ដែលពិធីបុណ្យចូលឆ្នាំថ្មីនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃគឺពីថ្ងៃទី១៤ដល់១៦មេសា។

នៅល្ងាចថ្ងៃសៅរ៍ទី៥ ខែមេសា ដែលជាសប្តាហ៍ទី១ នៃខែថ្មី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត ពេជចន្ទ័មុនី ហ៊ុនម៉ាណែត ខណៈលោកជំទាវអញ្ជើញទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ ដោយលោកឃួង ស្រេង បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរដោយត្រូវធានាថា ទាំងសង្គ្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រព្រឹត្តទៅដោយរលូននិងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងបងប្អូនមកពីតាមបណ្តាខេត្តរួមទាំងភ្ញៀវទេសចរណ៏បរទេសផង បានសប្បាយរីករាយ និងមានភាពកក់ក្តៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។

តាមបណ្តោយផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការលក់ដូរលើដងផ្លូវនាពេល រាត្រីភាគច្រើនជាផលិតផលផលិតដោយដៃ រួមទាំងការរៀបចំឱ្យមានការសម្តែងសិល្បៈបុរាណសម័យច្រើនទម្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលេងកំសាន្ត២ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ដោយឡែកសម្រាប់ ពិធីបុណ្យចូលឆ្នាំ៣ថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យមានការលេងកំសាន្ត បន្ថែម៣ថ្ងៃទៀត។
លោកអភិបាលបានអំពាវនាវឱ្យបងប្អូនអាជីវករលក់ដូរ នៅ ផ្លូវថ្មើរជើងក៏ដូចបងប្អូនដែលមកលេងកំសាន្ត ឱ្យចូលរួមលើកកម្ពស់អនាម័យបរិស្ថាន,វេចខ្ចប់កាកសំណល់ហូបចុករួចត្រូវច្រកក្នុងថង់រួមយកទៅដាក់ក្នុងធុងសំរាមដែលនៅជិតបងប្អូន។ បងប្អូនត្រូវយល់ថា ទីក្រុងស្អាត មានអនាម័យល្អ គឺ ផ្តើមចេញពីយើងម្នាក់ និងធ្វើខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែលស៊ីវិល័យ និងថ្លៃថ្នូរ៕
ដោយ ៖ ស្រីរ័ត្ន

















-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


