សម្ដេចតេជោ ជំរុញ​ឱ្យវៀត​ណាម បើកឱ្យមានជើងហោះ​ហើរ​ត្រង់រវាងប្រទេសទាំងពីរឡើងវិញ សម្ដេចតេជោ ជំរុញ​ឱ្យវៀត​ណាម បើកឱ្យមានជើងហោះ​ហើរ​ត្រង់រវាងប្រទេសទាំងពីរឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញ​ឱ្យវៀត​ណាម បើកឱ្យមានជើងហោះ​ហើរ​ត្រង់រវាងប្រទេសទាំងពីរឡើងវិញ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនូបនោះ សម្ដេចតេជោបានស្នើឱ្យលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀត​ណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

លោក ង្វៀន ហ៊ុយតាំង ថ្លែងថា លោកមានសេចក្ដីរីករាយ​និងកិត្តិយសដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានពាំនាំសារសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងថ្លែងអំណរគុណចំពោះកម្ពុជា​ដែលបានជួយវៀតណាមកន្លងមក ដូចជាការជួយផ្តល់សម្ភារបរិក្ខាពេទ្យ និងវ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ១៩។

លោក ង្វៀន ហ៊ុយតាំង សន្យាចំពោះសម្ដេចតេជោថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោក នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពួនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឱ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ កាទូត សន្ដិសុខ ការពារជាតិ ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច កសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ លោក លោក ង្វៀន ហ៊ុយតាំង ដែលបានពាំនាំពាក្យសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងអបអរសាទរជូនចំពោះ លោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជាវៀតណាម បំពេញឱ្យគ្នាទៅវិញទៅមក ដូចជា​នៅអំឡុងពេលជំងឺកូវីដ១៩ កំពុងតែរាលដាលនៅក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា និងវៀតណាម​ទំហំសេដ្ឋកិច្ច ប្រទេសទាំងពីរបានកើនឡើងគួឱ្យកត់សម្គាល់។

សម្ដេចតេជោបាន​លើកទឹកចិត្តឱ្យ​ឯក​វៀងវិនតាំង ផ្ដល់ការយកចិត្តទុកដាក់ចំពោះពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ ឱ្យកាន់តែមានការ​ធំធាត់ឡើងថែមទៀត។

លើសពីនេះសម្ដេចតេជោក៏បានលើក​ទឹកចិត្តរៀប​ចំឱ្យមានកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។

សម្ដេចតេជោក៏ស្នើឱ្យអគ្គរដ្ឋទូតវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជាវៀតណាមឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services