ព័ត៌មានជាតិ
នគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងយោធា ជួបពិភាក្សាជាមួយតម្រួតល្បាតព្រំដែនថៃ
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ុន ខែត មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងលោកអនុសេនីយ៍ឯក កៅ បញ្ញា មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំនាយផ្នែកសេនាធិការ,នាយ នាយរងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក,ប៉ុស្តិ៍ព្រំដែនចំការស្រូវ,ប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន វណ្នី មេបញ្ជាការកងអនុសេនាធំទី បានជួបពិភាក្សាជាមួយភាគីតម្រួតល្បាតព្រំដែនថៃ កងអនុសេនាធំលេខ១២៧ ដែលទើបផ្លាស់មកប្រចាំការទល់មុខD៨១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ខាត់នីត ភីវខាវ មេបញ្ជាការកងអនុសេនាធំលេខ១២៧ ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងចំនួន៣ចំណុចរួមមាន៖
១-សហការទប់ស្កាត់ការនាំអាវុធចេញទៅប្រទេសថៃខុសច្បាប់។
២-សហការទប់ស្កាត់ការជួញមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ ។
៣-បង្កើនកិច្ចសហការបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បើសិនជាមានបទល្មើសកើតឡើង ។
ក្នុងកិច្ចពិភាក្សានេះភាគីតម្រួតល្បាតព្រំដែនថៃបានសំណូមពរមកភាគីកម្ពុជាឲ្យមានការទំនាក់ទំនងគ្នាល្អ។ ជួយទប់ស្កាត់ពលករខ្មែរដែលចូលទៅប្រទេសថៃដោយខុសច្បាប់។ សុំឲ្យមានការជួបពិភាក្សារួមគ្នាក្នុងមួយខែម្តង តាមកងអនុសេនាធំនីមួយៗ។ ស្នើឲ្យភាគីកម្ពុជាជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុចខ១៣៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង