ព័ត៌មានជាតិ
វាគ្មិនល្បីៗ ជាច្រើនរូប នឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
វាគ្មិនល្បីៗ ជាច្រើនរូប មកពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ និងក្រុមបញ្ញវន្ដខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចពិភាក្សានេះ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយនឹងត្រូវផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិតសភាចារ្យ សុខ ទូច, និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។
វាគ្មិនល្បីៗ ចំនួន ៦រូប ដែលនឹងចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន៖ ១. លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ២. លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ៣. លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា។ ៤. លោកបណ្ឌិត មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម។ ៥. លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ៦.លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគល្បីឈ្មោះមួយរូបដែរនោះ បានឲ្យដឹងថា ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស និងដើម្បីរំលឹកខួបទី៣០ នៃកិច្ចព្រមព្រៀងនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះ នឹងរំលឹកឡើងវិញនូវស្មារតីនៃការផ្សះផ្សា បង្រួបបង្រួមជាតិ ជាពិសេសដំណើរការសន្តិភាព និងការបង្រួមបង្រួមជាតិពេញលេញគ្រប់ជ្រុងជ្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យមើលសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀង និងទីតាំងដែលកម្ពុជាកំពុងស្ថិតនៅ និងការគិតគូរពីអនាគតនិងចក្ខុវិស័យសម្រាប់កម្ពុជា។ លើសពីនេះទៀត កិច្ចពិភាក្សាតុមូលនេះ នឹងដើរតួនាទីជាទីលាន សម្រាប់ការបញ្ចេញទស្សនៈ ដើម្បីជាតិពីគ្រប់និន្នាការសង្គម និងនយោបាយ ក្នុងបរិបទសង្គមពហុនិយមនៃកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


