Connect with us

ព័ត៌មានជាតិ

តំបន់​ពីរ​នៅ​រាជ​ធានី​ភ្នំពេញ ទើប​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​លើក​ដំបូង បង​ប្អូនសូម​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ប្រកាស​ករណី​ឆ្លង​ជា​ចង្កោម​ពាក់ព័ន្ធ​សហគមន៍ ២៨ វិច្ឆិកា មាន​តំបន់​ពីរ​នៅ​កណ្តាល​រាជធានី​ទើប​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​លើក​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ថ្ងៃ ០៥ ធ្នូ​ ២០២០ សង្កាត់​និរោធ​ក្នុង​ខណ្ឌ​ច្បារអំពៅ មាន​ចំនួន​អ្នក​ឆ្លងកូវីដ​​ច្រើន​ជាង​គេ។ ដោយ​ឡែក​ថ្ងៃ​នេះ ទើប​រក​ឃើញ​អ្នក​ឆ្លង​ពីរ​ករណី​ទៀត​មាន​អាស័យ​នៅ​ដ្ឋាន​រស់នៅ​នៅ​តំបន់​ត្រឡោក​បែក​ក្នុង​ខណ្ឌ​ទួលគោក និង​នៅ​ម្តុំ​ស្តុប Nokia ខណ្ឌសែន​សុខ។

ខាងក្រោម​ករណីរកឃើញអ្នកឆ្លង​កូវីដ ១៨ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០៖

ថ្ងៃ ២៨ វិច្ឆិកា ២០២០ (វិជ្ជមាន ០២ នាក់)

  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៥៦ ឆ្នាំ មានអាសយដ្ឋាននៅ​សង្កាត់ជ្រាវ ក្រុង​សៀមរាប និង​បុរី​ប៉េងហួតផ្លូវ ៦០ ម៉ែត្រ​ជា​ភរិយា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ។
  • បុរស​ជា​ស្វាមី​ស្រ្តី​ខាង​លើនៅផ្ទះជាមួយ​គ្នា​ ជា​អគ្គ​នាយក​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ រួម​មាន​សមាជិក​គ្រួសារ​ ០៤ នាក់​ទៀត (ស្រ្តី​អាយុ ៣៦ ឆ្នាំ កុមារា អាយុ ១២ ឆ្នាំ បុរស​អាយុ ៣៦ ឆ្នាំ និង​បុរស​អាយុ ៣០ ឆ្នាំ។

ថ្ងៃ ២៩ វិច្ឆិកា ២០២០ (វិជ្ជមាន ០៨ នាក់)

  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៣៦ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួលទំពូង​ទី ១ ខណ្ឌ​ចំការមន ស្វាមី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ២៤ ឆ្នាំ រស់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ស្វាមី​បម្រើការ​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្រសួង​មហាផ្ទៃ។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៤៥ ឆ្នាំ​ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ម្តាយ​មីង​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៣០ ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ គ្រួសារ​អ្នក​បើកបរ​រថយន្ត​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។
  • ស្រ្តី​ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ប៉ះពាល់​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។
  • បុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ រស់នៅ​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ក្មួយ​ប្រុស​របស់​អង្គរក្ស​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។
  • កុមារា​ជនជាតិ​ខ្មែរ​អាយុ ០៧ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ក្មួយ​ប្រុស​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។
  • បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៤ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។

ថ្ងៃ ៣០ វិច្ឆិកា ២០២០ (វិជ្ជមាន ០២ នាក់)

  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ 64 ឆ្នាំ​ អាសយដ្ឋាន​នៅ​សង្កាត់​ទួលទំពូង​ទី ១ ខណ្ឌ​ចំការមន ជា​ម្តាយ​មីង​អ្នក​ជំងឺ​អាយុ ៣៦ ឆ្នាំ ដែល​មាន​ស្វាមី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ២៥ ឆ្នាំ និង​ទារក​ប្រុស​អាយុ ០៧ ខែ  អាសយដ្ឋាន​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

ថ្ងៃ ០២ ធ្នូ ២០២០ (វិជ្ជមាន ០២ នាក់)

  • បុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​ចិន (អគារកាណាឌីយ៉ា) ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្រ្តី​អាយុ ៣៦ ឆ្នាំ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ កាល​ពី​ថ្ងៃ ២៩ វិច្ឆិកា ២០២០។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​កាថេ យូណៃធីត។

ថ្ងៃ ០៣ ធ្នូ ២០២០ (វិជ្ជមាន ០៤ នាក់)

  • បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៦ រស់នៅ​បុរី​លឹម ឈាង​ហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ ជា​បុគ្គលិក​នៅ​ហាង​កុំព្យូទ័រ ​ឌីម​កុំព្យូទ័រ ផ្លូវ​ព្រះ​សីហនុ ត្រូវ​ជា​បង​ថ្លៃ​ជីដូន​មួយ​របស់​បុរស​អាយុ ២៣ ឆ្នាំ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ២០២០។
  • ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​ខាង​លើ រស់នៅ​បុរី​លឹម ឈាង​ហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​បុរស​អាយុ ២៣ ឆ្នាំ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ២០២០។
  • កុមារា​អាយុ ៣ ឆ្នាំ ត្រូវ​ជា​កូន​បុរស​ស្រ្តី​ខាង​លើ ស្នាក់នៅ​បុរី​លឹម ឈាង​ហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ជា​ក្មួយ​ប្រុស​របស់​បុរស​អាយុ ២៣ ឆ្នាំ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ២០២០។
  • បុរស​ជនជាតិ​ខ្មែរ​អាយុ ២២ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះ​សីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​ស្រ្តី​អាយុ ២១ ឆ្នាំ ដែល​បាន​ចូល​ទៅ​ហាង​នោះ។

ថ្ងៃ ០៤ ធ្នូ ២០២០ (វិជ្ជមាន ០៦ នាក់)

  • ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ MUY SOPHEAVY អាយុ ២២ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ផ្ទះ​ជួល​ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។
  • ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ YEAK CHANTHA អាយុ ២៨ ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្ទះ​លេខ ២៣៦ ផ្លូវ​លេង ៦៣៨ ភូមិ​​ម៉ាក់ក្លឿង សង្កាត់​ច្បារអំពៅ ១ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។
  • បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ CHEAK CHANRATH អាយុ ២០ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​តំបន់​​ត្រឡោកបែក ខណ្ឌ​ទួលគោក ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។
  • ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ PHO DOLLA អាយុ ២៤ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។
  • បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ KHAN VEHA អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​ម្តុំ​ស្តុប NOKIA ខណ្ឌ​សែនសុខ ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។
  • ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ KOUCH DAVIN អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្ទះ​អឺ៥៣ ភូមិ​តាងួន សង្កាត់​កំបូល ខណ្ឌ​កំបូលជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៣ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៣ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម