ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយជិត២២លានដុល្លារបន្ថែមទៀត សម្រាប់”គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់”
ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានផ្តល់ជំនួយ ២១,៩ លានដុល្លារ(២.៤០៥ លានយ៉េន)ដល់កម្ពុជាសម្រាប់”គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់”ដែលរួមមានការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅនិង បំពង់ចែកចាយទឹកស្អាត ។ តាមរយៈគម្រោងនេះប្រជាជននៅខេត្តពោធិ៍សាត់រាប់ម៉ឺននាក់នឹងទទួលបានទឹកស្អាតប្រើប្រាស់។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសបើកការដ្ឋានសាងសង់”គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់” ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុននៅទីតាំងគម្រោងដែលស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ក្រោមអធិបតីភាពរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងលោក MIKAMI Masahiro ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជានិងលោកស្រី មីយ៉ាហារ៉ា អាយ អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

គម្រោងសាងសង់ដែលមានតម្លៃចំនួន ២.៤០៥ លានយ៉េន(២១,៩ លានដុល្លារ)នេះនឹងគ្រោងបញ្ចប់ការសាងសង់ត្រឹមខ សីហា ឆ្នាំ ២០២៣។ ក្រោយបញ្ចប់ការសាង សង់សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន១៣.៨៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះគេរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន៨៦.១%(១១០.៥៣១នាក់)និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន៦៧.៩%នៃចំនួនប្រជាជនសរុប(១១០.៥៣១ នាក់)នឹងទទួលបានអត្ថប្រយោជន៍។

នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ដែលរដ្ឋាភិបាលជប៉ុនផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់បន្ថែមលើគម្រោងទី១ក្នុងឆ្នាំ ២០១៤។ គម្រោងនេះនឹងចូលរួមគាំទ្រ យ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការសម្រេចគោលដៅរបស់ខ្លួនដូចបានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដោយនៅត្រឹមឆ្នាំ ២០២៥ អត្រាគ្រប ដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជននឹងសម្រេចបាន១០០% ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ