Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ ជាតិ​សាសន៍​ណា ក៏​ស្រលាញ់​ចង់បាន​សុខសន្តិភាព​ដែរ

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​៣១, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រ​បញ្ជា​ជំនា​ន់ទី​៥, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បើក​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ​ជំនាន់ទី​៥, និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនាន់​ទី​៣២, វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ឯកទេស​មុជទឹក​ជំនា​ន់ទី​៥ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បាញ់​គ្រាប់​ពិត​អាវុធ​ថ្មើរជើង និង​អាវុធ SNIPER នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន ឱ​រ៉ា​ល់ កំពង់ស្ពឺ នា​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​នៅក្នុង​ពិធី​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​, គណៈ​គ្រប់គ្រង​វគ្គ​, ក្រុម​យោធា​ចា​រ្យ និង​យោធិន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​បណ្តា​ស្ថាប័ន​-​កង​ឯក ភាព​ពាក់ព័ន្ធ ក្នុងការ​ម្ចាស់ការ​អនុវត្ត ការងារ​ហ្វឹកហ្វឺន​បាន​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​សូម​កោតសរសើរ​សិក្ខាកាម​ទាំងអស់ ដែល​បាន​តស៊ូ​ព្យាយាម​អត់ធន់​ជម្នះ​ការ​លំបាក រហូត​បានបញ្ចប់​វគ្គ​ប្រកប ដោយ​មោទនភាព​។ នេះ​ក៏​ជា​មោទនភាព​របស់​ជាតិ ដែល​មាន​យោធិន​ជំនាញ​បន្ថែមទៀត​សម្រាប់​ការពារ​ប្រទេស និង​ប្រជាជន ពីព្រោះ​ថា​ ជំនាញ​ជា​កងទ័ព គឺជា​ធនធានមនុស្ស​ដែល​ប្រកបដោយ​មនសិការ​សេ្ន​ហា ជាតិ សាសនា ព្រះមហាក្សត្រ និង​មានការ​បេ្ត​ជ្ញា​ចិត្ត​ប្តូរផ្តាច់​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​មាន​សេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ មនុស្សធម៌ ជាមួយនឹង​ការត្រៀម​បូជា​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាអាទិ៍​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ​, បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការចូលរួម​ដោះមីន​ជាដើម​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា ជា​ជំហាន​ថ្មី​មួយទៀត នៃ​ចក្ខុវិស័យ គោលនយោបាយ​ការពារ​ជាតិ គឺ​ការកំណត់​យក​ទិសដៅ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព ហើយ​ដំណើរការ​ទំនើប​កម្ម​នេះ នឹង​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ថែម​ទៀត នៃ​កិច្ចការ​កែទម្រង់​កងទ័ព ដែល​បាននឹង​កំពុង​អនុវត្ត​ដោយ​សម្រេចបាន​សមិទ្ធផល​ជាច្រើន​រួច​មក​ហើយ រហូតមកទល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ ទាំង​យោធា​ចា​រ្យ និង​សិក្ខាកាម​ត្រូវខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ និង​ដុសខាត់​ចំណេះដឹង​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ទាំង​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត ជាពិសេស​ខណៈពេលដែល​បញ្ហា​ប្រឈម និង​ការ​គំរាមកំហែង​ទាំងឡាយ មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ និង​គ្រោះថ្នាក់ ទាំង​ការ​បញ្ហា​សន្តិសុខ​បែប​ប្រពៃណី ដូចជា​ការប្រយុទ្ធ​រវាង​កម្លាំង​ទល់នឹង​កម្លាំង និង​បែប​មិនមែន​ប្រពៃណី ដូចជា​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​បច្ចេកវិទ្យា​ទំនើប​, បញ្ហា​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត ជាដើម​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ក្រោម​ម្លប់​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​មាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ស្ថាបនិក​, កត្តា​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ដូច​ពេលបច្ចុប្បន្ន ជា​ដំណាក់កាល​ដ៏​សុខសាន្ត​មួយ​ដែល​កើតមាន​ដោយ​កម្រ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ សន្តិភាព សំដៅ​ដល់​បរិយាកាស​គ្រប់​ដណ្តប់​ក្រោម​ម្លប់​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ដែល​ផ្តល់នូវ​សិទ្ធិអំណាច និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​រស់រានមានជីវិត​, ទទួល​បាន​ការអប់រំ និង​ប្រកប​របរ​រក​ទទួលទាន​ដោយ​សេចក្តីសុខ​, មាន​ភាពសុខសាន្ត និង​គ្មាន​ការ​ព្រួយបារម្ភ ឬ​ការភ័យខ្លាច​អំពើ​អសន្តិសុខ និង​សង្គ្រាម​។ ទាំងនេះ គឺជា​សិទ្ធិអំណាច និង​ជា​សុភមង្គល​ដែល​ប្រជាជន​កម្ពុជា​ស្រេកឃ្លាន​ទន្ទឹង​សុ​បិ​ន្ត​ចង់បាន​ជាង ៥០០​ឆ្នាំ មកហើយ​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ខិតខំ​រួបរួមគ្នា​ថែរក្សា​នូវ​អំណោយ​ពរជ័យ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​ត​ទៅមុខទៀត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​លើក​ឡើង​ថា “​ប្រទេស​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ គឺ​តែង​ស្រលាញ់​ចង់បាន​សុខ​សន្តិភាព​ដូចគ្នា​ទាំងអស់ ដោយ​ព្រមទាំង​លះបង់ និង​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​ហេតុផល​មួយ​នេះ​។ ដូចនេះ ជា​ទិសដៅ​អាទិភាព​ចំពោះមុខ​សម្រាប់​កងទ័ព គឺ​ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈ​ការ​ចូលរួមចំណែក​ថែរក្សា​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព​, ការពារ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ទោះ​ត្រូវ​បង់​តម្លៃ​ណាក៏ដោយ​។ ក្នុងនោះ​ផង​ដែរ កត្តាចាំបាច់ ដែល​ជា​ភារកិច្ច​ស្នូល​មួយទៀត គឺ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ជាតិ និង​អន្តរជាតិ​នានា ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​នេះ គឺជា​កត្តា​កំណត់​ជោគវាសនា និង​ភាពនឹងនរ​ទាំង​បច្ចុប្បន្ន និង​អនាគត​របស់​ជាតិ​, តំបន់ និង​ពិភពលោក​។

ទោះជា​យ៉ាងណា កិច្ចការ​នេះ គឺជា​ភារកិច្ច​អាទិភាព​ដែល​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក តែង​បាន​យកចិត្តទុកដាក់ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បី​ការពារ​អ្នក​កាន់ចង្កូត​ដឹកនាំ​នាវា​ជាតិ និង​ជោគវាសនា​ជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម