Connect with us

ព័ត៌មានជាតិ

សត្វផ្សោត នៅអន្លង់កោះឈើទាល មិនត្រឹមតែកន្ទុយជាប់មងទេ ថែមទាំងមានដំបៅទៀត កំពុងប្រឈមនឹងការស្លាប់

បានផុស

នៅ

សត្វផ្សោតមួយក្បាលនៅអន្លង់កោះឈើទាល មិនត្រឹមតែកន្ទុយជាប់មងទេ ខ្លួនកាន់តែស្គមទៅៗរហូតមកដល់ពេលនេះ មានដំបៅជាប់ខ្លួនថែមទៀត កម្លាំង​ជំនាញ​រួម​និង​មន្ត្រី​ពាក់ព័ន្ធ ពុំមាន​បច្ចេកទេស​ក្នុងការ​ជួយសង្គ្រោះ​បានទេ ប្រឈម​នឹង​ការស្លាប់​នៅ​ថ្ងៃ​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ផ​យ​ វណ្ណា សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល​បាន​បញ្ជាក់ថា សត្វ​ផ្សោត​មួយ​ក្បាល​នេះ មាន​ប្រវែង​ប្រមាណ​ជាង ២ ម៉ែត្រ​មាន​ទម្ងន់​ប្រហែល​ជាង ​២ រយ​គីឡូក្រាម ចាប់​ពីថ្ងៃ​កន្ទុយ​ជាប់​មង​កាលពី​ថ្ងៃ​ ៦ ​ខែមករា​មក អស់​រយៈពេល​ជាង​មួយ​ខែ​ត្រី​ផ្សោត​នេះ បាន​ធ្លាក់ខ្លួន​ស្គម​នៅសល់​ប្រមាណ​តែមួយ​រយ​គីឡូ​ប៉ុណ្ណោះ​។​

លោក​ប្រធាន​សហគមន៍​បន្តថា ការធ្លាក់​ខ្លួន​ស្គម​នេះ ដោយសារ​កន្ទុយ​ជាប់​មង​ហែល​ចាប់​ចំណី​មិនបាន និង​ថែមទាំង​មាន​ដំបៅ​ជាប់​ខ្លួន​ទៀត ហើយ​កម្លាំង​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​ជួយសង្គ្រោះ​អស់​លទ្ធភាព ដោយ​ពុំ​អាចជួយ​សង្គ្រោះ​បានទេ ដោយ​ពុំមាន​បច្ចេកទេស ហើយ​តាម​ការពិនិត្យ​ជាក់ស្ដែង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​មាន​ស្ថានភាព​កាន់តែ​ស្គម​ទៅៗ​ថែមទាំង​មាន​ដំបៅ​ជាប់​ខ្លួន​ទៀត អាច​ប្រឈម​និង​ការស្លាប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

លោក​បន្តថា នៅ​អន្លង់​កោះ​ឈើទាល​នេះ ​បច្ចុប្បន្ន​សត្វ​ផ្សោត​នៅសល់​តែមួយ​ក្បាល​នេះ​ទេ ដែលជា​ចំណី​ចក្ខុសម្រាប់​ភ្ញៀវទេសចរ​មក​តាម​ពី​បណ្ដា​ខេត្ត​នានា រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។​បើសិនជា​បាត់បង់​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​ទៀត​នោះ ពិតជា​សោកស្ដាយ​ណាស់​។​ ដូច្នេះ​ប្រជា​សហគមន៍​សូម​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ផ្នែក​ជលផល និង​អង្គការ wws ជួយ​រក​មធ្យោបាយ​សង្គ្រោះ​ជីវិត​វា​ផង ព្រោះ​វា​កំពុងតែ​ហែល​មករក​មនុស្ស​ឱ្យជួយ​វា​ផងដែរ តែ​ពុំមាន​បច្ចេកទេស​ក្នុង​ការជួយ​។​

ជាមួយនេះ​ផងដែរ​លោក ​អ៊​ន​ ប៉ោ​សឿន ប្រធាន​មន្ទី​រទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ករណីនេះ​ដោយសារតែ​ខាង​ភាគី​ឡាវ នៅ​ជិត​តំបន់​អន្លង់​អភិរក្ស​ផ្សោត​មិនបាន​ចូលរួម​អភិរក្ស ចេះតែ​មក​ដាក់មង ដោយ​មិន​គិតពី​ផលប៉ះពាល់​មកដល់​សត្វ​ផ្សោត ដែលមាន​ភូមិសាស្ត្រ​នៅជាប់​គ្នា​។ លោក​បន្តថា ករណី​រឿង​សត្វ​ផ្សោត​នេះ លោក​នឹង​ធ្វើ​របាយការណ៍ ដាក់ជូនទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ទៅ​រដ្ឋបាល​ជលផល និង​សុំ​គោលការណ៍​ពី​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ជួយសង្គ្រោះ​វា តែ​ការទទួលបាន​លទ្ធផល​យ៉ាងណា​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា ៖ សត្វ​ផ្សោត​នេះ​ទីមួយ​វា​អាច​ស្លាប់​បាន​នៅពេល​វា​អត់​ចំណី​យូរ ដោយសារតែ​កន្ទុយ​កំពុង​ជាប់​មង​ចាប់​ត្រី​ស៊ី​មិនបាន និងទី​២ មាន​ដំបៅ​ទៀត អាចធ្វើឱ្យ​វា​ស្លាប់​បាន៕

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម