ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅឃុំអូរម្រះ
អភិបាលនៃអគណអភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍សត្វផ្សោត ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក សម្រាប់បម្រើវិស័យទេសចរណ៍។ ហើយប្រជាពលរដ្ឋនៅតំបន់ទទួលសាទរ ព្រោះពួកគាត់បានលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរិយ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបាននាំគ្នាពង្រឹងដល់ការអភិរក្សសត្វផ្សោតទន្លេមេគង្គផង។

ក្នុងឱកាសចុះពិនិត្យទីតាំងរៀបចំបង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោត នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា ចក្ខុវិស័យនេះកាលពីថ្ងៃទី១៨ ខែតុលា កន្លងមក រដ្ឋបាលខេត្តបានឱ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកសៀមបូក រៀបចំបោះឆ្នោតជ្រើសរើសសមាជិកសហគមន៍ចំនួន៧រូប ដើម្បីបង្កើតសហគមន៍ផ្សោតត្បូងខ្លា សម្រាប់ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតមេគង្គដែលកំពុងរស់នៅតំបន់។

លោកមានប្រសាសន៍បន្តថា កិច្ចការងារបន្តអភិវឌ្ឍមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាសហគមន៍ត្រូវពន្លឿនរៀបចំនៅក្នុងខែធ្នូនេះឱ្យចេញជាសាច់ការ ព្រោះអាជ្ញាធរស្រុក ខេត្តបានចុះហត្ថលេខាឯកភាពរួចមកហើយ។ លោកបន្ថែមថា ពាក់ព័ន្ធដំណើរការនៃការបង្កើតសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោត ត្បូងខ្លា នេះ គឺមន្ទីរពាក់ព័ន្ធក៏ដូចជារដ្ឋបាលស្រុក ឃុំ បានចុះហត្ថលេខាហើយ ហើយលោកក៏បានចុះហត្ថលេខាដែរ យើងកំពុងណែនាំមន្ត្រីពាក់ព័ន្ធត្រៀមដាក់ថ្ងៃប្រកាស អាចធ្វើនៅខែ១២នេះ អំពីការទទួលស្គាល់សហគមន៍ អន្លង់ផ្សោតនេះតែម្ដង។

លោក សួង ហ៊ី អភិបាលស្រុកសៀមបូក បានបញ្ចាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ រដ្ឋបាលស្រុក និងមន្ទីរទេសចរណ៍រៀបចំផលិតប៉ាណូលើកដាក់ផ្សព្វផ្សាយ និងឱ្យប្រជាសហគមន៍រៀបចំមធ្យោបាយដឹកជញ្ជូន មានទូកប្រកបដោយសុវត្ថិភាពសម្រាប់ជូនភ្ញៀវទេសចរទស្សនាសត្វផ្សោត ហើយក្នុងតំបន់រដ្ឋបាលស្រុកនេះ យើងមានកោះច្រើនចាប់ពីឃុំកោះសំពាយ រហូតមកដល់ព្រំប្រទល់ខេត្តក្រចេះ។ លោកអភិបាលស្រុកបន្ថែមថា ក្រៅពីមានកោះច្រើនហើយ យើងត្រូវរៀបចំឱ្យមានកន្លែងសម្រាប់ភ្ញៀវគាត់អង្គុយហូបអាហារ មានកន្លែងទុកដាក់ កន្លែងបង្គន់អនាម័យ សម្រាប់ភ្ញៀវដែលគាត់មកលេងកម្សាន្តនៅទីនេះផងដែរ។

លោកស្រី ហាក់ សុផល ប្រជាពលរដ្ឋរស់នៅភូមិទន្សោង ឃុំសៀមបូក បានគាំទ្រការបង្កើតរមណីយដ្ឋាននេះឡើង ព្រោះនៅតាមដងទន្លេមេគង្គមានសក្តានុពលទេសចរណ៍ច្រើនប្រកបដោយភាពទាក់ទាញ។ លោកស្រីបន្តថា ធនធានទាំងនេះបានបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងស្រុក ពិសេសភ្ញៀវទេសចរបានមកទស្សនាសត្វផ្សោតកំពុងរស់នៅតំបន់យើងនេះ។

សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងមានអន្លុងផ្សោតចំនួន៤កន្លែង ដែលមានសត្វផ្សោតរស់នៅក្នុងរង្វង់ចាប់ពី២៥ ទៅ៣០ក្បាល ដូចមានអន្លុងផ្សោតកោះឈើទាល -កន្លុងកោះសន្ទក់-អន្លុងកោះកូនសត្វ និងអន្លុងត្បូងខ្លាកំពុងរៀបចំអភិវឌ្ឍនេះ៕
អត្ថបទ៖ ហុង វិនជូ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


