ព័ត៌មានជាតិ
សម្តេច តេជោ ណែនាំឲ្យរដ្ឋមន្រ្តីចុះជួសជុលហេដ្ឋារចនាសម្ព័ន្ឋខូចខាតជាបន្ទាន់
សម្តេចតេជោ ហ៊ុន សែន បានណែនាំតាមរយៈរដ្ឋមន្ត្រីក្រសួងធនធានទឹក អភិវឌ្ឍជនបទ និងសាធារណការ ត្រូវតែចុះទៅពិនិត្យការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើការជួសជុលជាបន្ទាន់។
សម្តេចបានបញ្ជាក់ថា កញ្ចប់ថវិកាមាន អញ្ចឹងត្រូវតែចុះទៅពិនិត្យធ្វើភ្លាមៗ មិនត្រូវអូសបន្លាយសិក្សាយូរទេ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ បានធ្វើឲ្យប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩ ស្មើនឹង៦៩ ក្រុង ស្រុក ខណ្ឌ និងឃុំចំនួន២៥៨ឃុំសង្កាត់នៅទូទាំងប្រទេស។
ក្នុងនោះប្រជាជនរងគ្រោះមានចំនួន៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់ ហើយប្រជាជន៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ខេត្តក្រុងដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារជំនន់ទឹកភ្លៀង មានខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
ទឹកជំនន់ក៏បានបណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤៧,៩២៣ខ្នង (ខូចខាត ៥០ខ្នង) សាលារៀនចំនួន៤២៥កន្លែង ស្រូវប្រមាណ១៣១,៣២៩ហិកតា (ខូចខាតប្រមាណ៦,៦៥៧ហិកតា) ខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕
អត្ថបទ៖ ដីក្រហម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា