ព័ត៌មានអន្ដរជាតិ
ចិនប្រឆាំងការចរចាណាមួយជាមួយអាមេរិក ដែលខ្លួនត្រូវខាតបង់
ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពខុសគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចាដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែខ្លួននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីណាមួយដែលសម្រេចកិច្ចព្រមព្រៀងដោយធ្វើឱ្យចិនខាតបង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបាននិយាយថា ប្រទេសចិន «នឹងចាត់វិធានការតបតវិញក្នុងលក្ខណៈម៉ឺងម៉ាត់ និងឱ្យស្មើភាពគ្នា» ប្រសិនបើប្រទេសណាមួយស្វែងរកកិច្ចព្រមព្រៀងបែបនេះ។ ក្រសួងមិនបាននិយាយចំៗដាក់ប្រទេសណាមួយនោះទេ ប៉ុន្តែគេមើលឃើញយ៉ាងច្បាស់ថា សេចក្ដីថ្លែងការណ៍នេះ គឺសំដៅលើសហរដ្ឋអាមេរិកជាធំ។
សេចក្ដីថ្លែងការណណ៍ដដែលរបស់ក្រសួងពាណិជ្ជកម្មចិន ចេញផ្សាយឡើងក្រោយមានសេចក្ដីរាយការណ៍ថា រដ្ឋបាលអាមេរិក របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរៀបចំដាក់សម្ពាធលើប្រទេសដទៃឱ្យកម្រិតពាណិជ្ជកម្មជាមួយចិន ជាថ្នូរនឹងការលើកលែងពន្ធពីសហរដ្ឋអាមេរិក ជាអ្វីដែលគេហៅថា «ការបង្ខិតបង្ខំសេដ្ឋកិច្ច»។
ក្រសួងបានបន្ថែមថា ប្រទេសចិនប្តេជ្ញា និងមានសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈបន្ថែមថា ចិន «មានឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយគ្រប់ភាគី រួមដៃគ្នាដោះស្រាយស្ថានការណ៍ [និង] រួមគ្នាទប់ទល់នឹងការគំរាមកំហែងឯកតោភាគី»។

គេមើលឃើញថា សេចក្តីថ្លែងការណ៍របស់ក្រសួងចិន បង្ហាញសញ្ញាថា ចិនមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចដើម្បីសងសឹកផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំការឆ្លើយតបការទូតទ្រង់ទ្រាយធំចំពោះអ្វីដែលខ្លួនមើលឃើញថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ខណៈភាពតានតឹងកើនឡើង ចិនហាក់ដូចជាប្តេជ្ញាការពារជំហរទីផ្សាររបស់ខ្លួន។
គួររំឭកផងដែរថា ចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅ ក្រោមគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដែលបានដាក់ពន្ធ ១៤៥ ភាគរយ ថ្មី លើស្ទើរគ្រប់មុខទំនិញមកពីចិន ដែលធ្វើឱ្យទំនិញមួយចំនួនឡើងដល់ ២៤៥ ភាគរយ។ ចិន ដែលជាប្រទេសផលិតកម្មធំ បានឆ្លើយតបវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញរបស់អាមេរិក។
សហរដ្ឋអាមេរិក ដែលជាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូល បានផ្អាកពន្ធគយបដិការលើប្រទេសដទៃ លើកលែងតែចិន រហូតដល់ដើមខែកក្កដា។ ខណៈការចរចាជាមួយប្រទេសផ្សេងៗត្រូវបានរាយការណ៍ឡើង គេមិនឃើញមានការចរចាកម្រិតខ្ពស់ណាមួយរវាងចិន និងអាមេរិក នៅឡើយទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


