ព័ត៌មានជាតិ
លោក ជា ចាន់តូ ៖ សន្តិភាព ជួយឱ្យកម្ពុជា ចម្រុងចម្រើនគ្រប់វិស័យ
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ ប្រទេសជាតិ នឹងធ្លាក់ក្នុងភាពអន្តរាយ គ្មានការរីកចម្រើន ហើយប្រជាពលរដ្ឋនឹងរងទុក្ខលំបាកគ្រាប់ពេលវេលា។

លោកថ្លែងបែបនេះ នៅក្នុងពិធីកាត់ខ្សែបូរណ៌ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តតាំងក្រសៅកាលពីថ្ងៃទី១១ ខែមេសា។ លោក ជា ចាន់តូ បានបន្តថា កត្តាសុខសន្តិភាព ផ្តល់ឱកាសដល់កម្ពុជា កសាងធនធានមនុស្ស និងធនធានទ្រព្យសម្បត្តិ ដែលមិនអាចកាតថ្លៃបាន។

«កត្តាសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការរីកចម្រើនលើសមិទ្ធផលជាច្រើន ក្រោយការបញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៩៧០-១៩៧៩។ សមិទ្ធផលទាំងអស់នេះមាន សាលារៀន ផ្លូវថ្នល់ វត្តអារាម ជាពិសេសធនធានមនុស្ស បង្កើតបានទំនាក់ទំនងការទូត ទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសមួយទៅប្រទេសមួយទៀត។ នេះគឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ»។
លោកទេសាភិបាលបានបន្ថែមថា ក្រោមមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវប្រជាពលរដ្ឋទូទាំងប្រទេសផ្តល់នូវសេចក្តីជឿទុកចិត្ត ប្រគល់សម្លេងឆ្នោតជូនតាមរយៈការបោះឆ្នោតដោយសុក្រឹត្រ យុត្តិធម៌ និងសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជា បានរំដោះ និងដឹកនាំប្រទេសពីសង្គ្រាម រក្សាសន្តិភាព និងចាប់ផ្តើមអភិវឌ្ឍន៍ពីភ្នក់សង្គ្រាមរហូតមកដល់បច្ចុប្បន្ន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ឱ្យដើរទន្ទឹមគ្នា។
ដើម្បីឲ្យកម្ពុជានៅតែបន្តរក្សាសន្តិភាព ឯកភាពជាតិ បង្កើតទំនាក់ទំនងសាមគ្គីភាពនោះ, កាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញ គឺការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រកដោយ ចក្ខុវិស័យ ស្រឡាញ់ពលរដ្ឋ ការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព! នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាពេលវេលា របស់ប្រជាពលរដ្ឋគ្រប់រូបជ្រើសតំណាងក្នុងការដឹកនាំមូលដ្ឋានប្រកបដោយសុឆន្ទៈបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោក ជា ចាន់តូ៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


