ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក
មនុស្សចំនួន៦៦នាក់បានស្លាប់និងជាង១៦០នាក់រងរបួស ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី Jet Set នៅទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីក។

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥ អំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez ខណៈក្នុងព្រឹត្តិការណ៍នោះ មានអ្នកចូលរួមជាង៣០០នាក់។
ក្នុងចំណោមមនុស្សស្លាប់រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជាអតីតកីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រមទាំងអភិបាលខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការបាក់ដំបូលនេះ មិនទាន់ត្រូវបានគេដឹងទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយប្រតិបត្តិការជួយសង្គ្រោះក៏បានចាប់ផ្តើមភ្លាមៗផងដែរ។
ជាការឆ្លើយតបទៅនឹងសោកនាដកម្មនេះ លោកប្រធានាធិបតី Luis Abinader បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសា។

ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើស្តង់ដារសុវត្ថិភាពសំណង់ និងរចនាសម្ព័ន្ធនានានៅក្នុងប្រទេស។
សូមជម្រាបថា ក្លឹបរាត្រី Jet Set ដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៣ គឺជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយក្នុងប្រទេសដូមីនីក ដោយសារទីនោះតែងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗ។ ក្លឹបនេះបានជួសជុលច្រើនលើកច្រើនសាដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែវាធ្លាប់ត្រូវរន្ទះបាញ់ម្តងកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


