លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ និង​​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ និង​​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បាន​ប្រព្រឹត្តទៅ​រយៈពេល​១៩​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ហើយ​បើ​តាម​លទ្ធផល​បណ្ដោះអាសន្ន​បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​ថ្មី ចំនួន​ជាង​២៦​ម៉ឺន​នាក់​។

​តាម​លទ្ធផល​នោះ​បញ្ជាក់​ថា រយៈពេល​១៩​ថ្ងៃនេះ មាន​អ្នក​ចុះឈ្មោះ​ថ្មី​ចំនួន​២៦៨.៥៥៣​នាក់ ស្មើ​នឹង​៨៩.៤០​ភាគរយ បើ​ធៀប​នឹង​ផែនការ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន​៣០០.៣ ៩០​នាក់​។ ​នេះ ជា​លទ្ធផល​ល្អ​ប្រសើរ និង​គួរ​ឲ្យ​កោតសរសើរ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​១៨​ឆ្នាំ និង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ពីមុនមក។ បន្ថែមពីនោះ ​ពេលនេះ​ បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ បើ​ទោះបី​ប្រឈម​នឹង​ការ​រាតត្បាត​កូ​វីដ​-១៩ និង​ជំនន់​ទឹកភ្លៀង​យ៉ាងណាក៏ដោយ​។​

​ចំណែក​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន​១៥២.០០៤​នាក់​។ អ្នក​កែតម្រូវ​ទិន្នន័យ សរុប​មាន​ចំនួន​៩២.៨២២​នាក់ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី សរុប​មាន​ចំនួន​៨៨.៨៤៦​នាក់។ សរុប​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​រួច មាន​ចំនួន​៨.៨៣៤.៧៥២​នាក់​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា លទ្ធផល​នេះ គឺ​ជា​លទ្ធផល ដែល​ក្រុម​ចុះឈ្មោះ ទាំង​១៦៤៦ បាន​បញ្ជូន​ទិន្នន័យ​មកពី​បណ្តា​ឃុំ/សង្កាត់​។ ចំពោះ​អ្នក​ដែល​ខក​ខាន​មិន​បាន​មក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០២០ អាច​ធ្វើ​បាន​នៅ​ឆ្នាំ ២០​២១៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services