ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញឱ្យក្រុមឆ្លើយតបបន្ទាន់បង្កើនការយកចិត្តទុកដាក់តាមដានរកករណីជំងឺអ៊ុតស្វា
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យក្រុមឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់តាមដានជំងឺឆ្លងនានា ពិសេសជំងឺអ៊ុតស្វាដែលកំពុងឆ្លងនៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមាន
ប្រសាសន៍នៅព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា បើទោះបីជារហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺអ៊ុតស្វាក៏ដោយ ក្រុមការងារឆ្លើយតបបន្ទាន់ដែលក្រសួងបានដាក់ពង្រាយនៅទូទាំងប្រទេសប្រមាណជាង៥ពាន់នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវរកជំងឺឆ្លងនេះឱ្យបានលឿន និងទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិតបានបន្តថា កន្លងមកយើងបានរកឃើញករណីសង្ស័យជំងឺអ៊ុតស្វានេះនៅក្នុងស្រុកចំនួន៦ករណី ហើយបានយកវត្ថុវិភាគទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានណែនាំដល់មន្ត្រីឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសបន្តរុករកជំងឺនេះជាបន្តទៀតទាំងនៅតាមព្រំដែននិងនៅក្នុងសហគមន៍នៅពេលឃើញរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំងហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ត្រូវរាយការណ៍ជាបន្ទាន់ននិងដាក់អ្នកសង្ស័យដាច់ដោយឡែកនិងយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីពិនិត្យរកជំងឺអ៊ុតស្វា។
ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យមានជំងឺអ៊ុតស្វាត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ១១៥ជាបន្ទាន់ដើម្បីយកវត្ថុវិភាគទៅធ្វើរោគវិនិច្ឆ័យរកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្នុងការទប់ស្កាត់ជំងឺឆ្លងនានាយើងពង្រឹងសមត្ថភាពដល់ក្រុមឆ្លើយតបបន្ទាន់ដែលកំពុងដាក់ពង្រាយនៅតាមខេត្តស្រុក និងមណ្ឌលសុខភាពព្រមទាំងនៅតាមបណ្តាព្រំដែននានាឱ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការរករកជំងឺឆ្លងថ្មីៗព្រោះថា ពួកគាត់មានពហុជំនាញ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងបន្ថែមទៀតថា ក្រៅពីមានតួនាទីតាមដានជំងឺឆ្លងជារៀងរាល់ថ្ងៃហើយពួកគាត់ក៏មានចំណេះដឹងផ្សេងៗទៀតដូចជាអប់រំសុខភាពពីជំងឺឆ្លងនានា ចេះយកវត្ថុវិភាគចេះវិភាគអេពីដេមីសាស្ត្រនិងការបញ្ជួនជំងឺផងដែរហើយពួកគាត់ធ្វើការទាំងយប់ថ្ងៃដោយមិនមានថ្ងៃឈប់សម្រាកទេ ។

លោកវេជ្ជបណ្ឌិតបានលើកឡើងទៀតថា ជំងឺអ៊ុតស្វានេះត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អង់គ្លេសអូស្ត្រាលី និងអាមេរិកដោយអ្នកជំងឺទាំងនោះមិនបានធ្វើដំណើរទៅអាហ្វ្រិកនោះទេ។ ថ្មីៗនេះប្រទេសថៃជាប់ប្រទេសកម្ពុជាក៏បានរកឃើករណីជំងឺអ៊ុតស្វា១ករណីនិងសង្ស័យ១២ករណីដែលអ្នកឆ្លងបានធ្វើដំណើរមកពីអឺរ៉ុបដែលត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃក្នុងករណីអត់ចេញរោគសញ្ញាតែបើចេញរោគសញ្ញាឬវិជ្ជមានត្រូវព្យាបាលជំងឺប្រើរយៈពេល២១ថ្ងៃ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២មាននៅលើពិភពលោកមានអ្នកឆ្លងជំងឺអ៊ុតស្វានេះចំនួន៦០០ករណីនិងសង្ស័យ៩ករណីនៅតាមបណ្តាប្រទេសចំនួន២៤ដែលភាគច្រើននៅទ្វីអឺរ៉ុប៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


