ព័ត៌មានជាតិ
រដ្ឋាភិបាលប្តេជ្ញា ចិញ្ចឹមបីបាច់ និងការពារ សំដៅបញ្ចប់អំពើហិង្សាលើកុមារ គ្រប់ទម្រង់
ថ្លែងក្នុង “កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្តីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើ កុមារ” ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីឌីអូរយៈពេល ៥ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានាសំដៅបញ្ចប់ឱ្យបានអំពើ ហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និងសម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និងសាកល តាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។

ក្នុងនាមជាប្រទេសសមាជិកដៃគូសាកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និងលើកកម្ពស់កិច្ចការពារកុមារ។ ជាក់ស្តែង កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយ និងផែនការជាបន្តបន្ទាប់ដូចជា ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ និង គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារ កុមារឆ្នាំ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ។ បន្ថែមលើនេះនៅឆ្នាំ ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិក នៃភាពជាដៃគូសាកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយផ្ដល់អាទិភាពលើការពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារតាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារជាដើម។ នៅឆ្នាំ ២០២១ ផ្អែកតាមការវាយតម្លៃលើផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជាបាន និងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ជាទិសដៅទៅមុខ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថា កុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែងដូចជានៅផ្ទះ សាលារៀន និង ក្នុងសហគមន៍។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថាកុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយ ប្រកបដោយភាពអំណោយផលដល់ការលូតលាស់ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និងសម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជាក្នុងក្របខណ្ឌតំបន់ និងសាកល តាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសនីមួយៗ ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារជារួម ក៏តម្រូវឱ្យមានកិច្ចសហការជាសាកល ជាពិសេសក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹងការបញ្ចប់អំពើហិង្សាលើកុមារ។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមតិយោបល់មួយចំនួនសំដៅឈានឆ្ពោះទៅបញ្ចប់អំពើហិង្សាលើកុមារជាសាកលដូចខាងក្រោម៖
ទី១. លើកកម្ពស់ស្មារតីរួបរួមគ្នា និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ទាំងទ្វេភាគី និងពហុភាគីដើម្បីលើកស្ទួយសុខុមាលកុមារ និងកិច្ចការពារកុមារ។ ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និងព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និងតឹងរ៉ឹង ដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។
ទី២. ជំរុញការប្តេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធានទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និង ធានាចីរភាព នៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត។
ទី៣. ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានារបស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពជាពិសេសចំណុចដៅ ១៦.២ ៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០៕
អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


