Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​យកសំណាក​​ពលករ​ខ្មែរ​មកពី​ថៃ​បាន​ជាង១០០នាក់​

បានផុស

នៅ

​លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​នេះ​ថា​ ថ្ងៃទី​២០​ខែធ្នូ​ ឆ្នាំ​២០២០​ក្រសួង​ទទួលបាន​សំណាក​ពលករ​ខ្មែរ​ចេញពី​ប្រ​ទេ​ស​ថៃ​ចូល​មក​កម្ពុជា ​ពី​តាម​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ចំនួន​១២៨​សំណាក​យក​មក​ធ្វើ​វិភាគ​រក​ជំងឺ​កូ​វី​ដ​១៩​ នៅ​វិទ្យាស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​បាន​ប​ន្តថា​ ចំពោះ​លទ្ធផល​នៃ​សំណាក​ទាំងនោះ​នឹង​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ​។

យោង​តាម​ទិន្នន័យ​របស់​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រ​ចាំខេត្ត​សា​កែវ​ប្រទេស​ថៃ​ដែល​បាន​ផ្ញើ​ជួន​លោក​ប្រាក់​ សុខុន​ ឧ​ប​យាយ​ក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​កិ​ច្ចសហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ថា មាន​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ​ចូ​ម​មក​កម្ពុជា​សរុប​ចំនួន​៥៥១​នា​ក់​ក្នុង​នោះ​ស្រី​១៩៥​នាក់​និង​ក្មេង​ចំនួន​១១​នាក់​។​

​តាម​ទិន្នន័យ​ដដែល​បាន​ប​​ន្តថា​ចំនួន​៥៥១​នាក់​ដែល​ចេញពី​ថៃ​ចូ​លមក​កម្ពុជា​នោះ​ចូល​តាម​ច្រកចំ​នួន​​៨​រួមមាន​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​៥៤​នាក់​ស្រី​៦​នាក់​ច្រក​ដូង​២៥៤​នាក់​ស្រី​៩២​នាក់ ច្រក​ព្រំ​២០​នាក់​ស្រី​១​នាក់ ច្រក​ម៉ាឡៃ​៦​នាក់​ស្រី​១​នាក់​ច្រក​អូរ​បី​ជាន់​១៩៣​នាក់​ស្រី​៨៥​នាក់ ច្រក​បឹង​ត្រកួន​៦​នាក់​ស្រី​២​នាក់​ច្រក​តំបន់​ស្ត​ក​ស្តោរ​៦​នាក់​ស្រី​៣​នាក់​និង​តំបន់​ចាន់​គី​រី​១២​នាក់​ស្រី​៥​នាក់​។​

​គួរ​បញ្ជាក់​ថា​ការចា​កចេញ​របស់​ពល​ករ​ខ្មែរ​ពី​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​នេះ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វី​១៩​ នៅ​ខេត្ត​សា​មុត​ស​ខន​ប្រទេស​ថៃ​ចូល​សហគមន៍​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម