ព័ត៌មានជាតិ
កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ KHQRថ្មីសម្រាប់ធ្វើការទូទាត់ប្រាក់ស្តង់ដារតែមួយ
ធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ KHQRថ្មីសម្រាប់ធ្វើការទូទាត់ប្រាក់តាមស្តង់ដារតែមួយខណៈកាលពីមុនឃ្យូអរកូដរបស់ធនាគារមួយស្កេនបានតែធនាគារផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ខេអេច ឃ្យូអរ(KHQR)នៅសៀលថ្ងៃទី៤កក្កដានេះនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លោកស្រី បណ្ឌិត ជា សិរី ឧបការីរទសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាប្រព័ន្ធខេអេច ឃ្យូអរនេះគឺជាប្រព័ន្ធថ្មីមួយបន្ថែមពីលើប្រព័ន្ធបាគងដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលខណៈកន្លង យើងសង្កេតឃើញថានៅតាមកន្លងលក់មួយចំនួនមានដាក់ប្រព័ន្ធឃ្យូអរកូដច្រើនធនាគារដោយសារតែធនាគារមួយស្កេនបានតែធនាគារគាត់ដោយមិនអាចស្កេនធនាគារផ្សេងទៀតបាន។
លោកស្រីបានបន្តថា យើងសង្កេតឃើញថា បញ្ហាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បានដាក់ឱ្យដំណើរការ QR Code Payment នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករទូទាត់រាយ។ ប៉ុន្តែ QR Code ទាំងនោះពុំទាន់មានលក្ខណៈស្តង់ដាររួមគ្នាដែលអាចធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានបាននៅឡើយ ដែលកត្តានេះពុំ មានលក្ខណៈស្របតាមឧត្តមានុវត្ត និងបង្កភាពបន្ទច់បង្អាក់ដល់នវានុវត្តន៍ក្នុងទីផ្សារ ជាពិសេសអតិថិជនងាយ ទទួលរងការក្លែងបន្លំក្នុងការធ្វើប្រតិបត្តិការទូទាត់។
លោកស្រីបានឱ្យដឹងទៀតថា អវត្តមាននៃស្តង់ដារឃ្យូអរកូដរួមមួយគឺជាបញ្ហាប្រឈមសម្រាប់ ប្រទេសកម្ពុជាក្នុងការប់ការទូទាត់តាមឃកយូអរកូដក្នុងតំបន់អាស៊ាននេះដែរហើយ ដើម្បីដោះស្រាយបញ្ហានេះ កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាសហការជាមួយសមាគមធនាគារនៅកម្ពុជា និងភាគីពាក់ព័ន្ធបានរៀបចំ និង ដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់គំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអរកូដ (KHQR Code)ដើម្បី ផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំខេអេចឃ្យូអរកូដ សម្រាប់ការទូទាត់ក្នុងប្រទេសឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរួម ចំណែកលើកកម្ពស់អន្តរប្រតិបត្តិការនៃការទូទាត់តាមឃ្យូអរកួដឆ្លងគ្រឹះស្ថានសម្រាប់អតិថិជន ព្រមទាំងផ្តល់លទ្ធភាព សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មការទូទាត់ក្នុងតំបន់ផងដែរ។
លោកស្រីបានបន្ថែមទៀតថា «ដូច្នេះដោយសង្កេតឃើញថាការទូទាត់មានផលវិបាកនេះហើយបានជាធនាគារជាតិបានបង្កើតជាស្កេនស្តង់ដារមួយដើម្បីអនុញ្ញាតឱ្យម៉ូបាយអេបធនាគារណាក៏អាចស្កេនឃ្យូអរកូដបានដែរដែលនឹងអាចកាត់បន្ថយការប្រើប្រាស់បញ្ជឃ្យូអរកូដនៅសល់តែមួយឬពីរយ៉ាងច្រើនដែលវានឹងជួយសម្រួលការងារទូទាត់បានងាយស្រួលជាងមុន »។

លោកស្រីបានបន្តទៀតថា «ជាងនេះទៀតនៅពេលដែលយើងមានស្តង់ដាររួមថ្នាក់ជាតិថ្ងៃក្រោយយើងចង់ធ្វើសមាហរណកម្មទៅក្នុងតំបន់ជាមួយប្រទេសជិតខាងគឺយើងអាចប្រើប្រាស់ស្តង់ដារតែមួយនេះបានដោយយើងអាចភ្ជាប់ស្តង់ដារយើងជាមួយស្តង់ដារគេពេលនោះធនាគារនៅទូទាំងប្រទេសយើងនិងធនាគារនៅប្រទេសគេអាចអានQRទៅវិញទៅមក។ បើអត់មានស្តង់ដារតែមួយទេធនាគារ៥០មានឃ្យូអកូដ៥០ដែរហើយបើស្រុកគេមាន៥០ដែរហើយបើយើងចង់ឱ្យគេអានQRទៅវិញទៅមកត្រូវភ្ជាប់ម្តងមួយៗធ្វើឱ្យខាតពេលយូរ»។

លោកស្រីបានបញ្ជាក់ថា គិតចាប់ពីថ្ងៃចេញប្រកាសរហូតមកដល់ បច្ចុប្បន្នមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន ៣៧ បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះមាន ២៩ គ្រឹះស្ថាន បាន ដាក់ឱ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ នៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករប្រមាណ២៣០,០០០ទីតាំង។
លោកស្រីបានបញ្ជាក់ឱ្យដឹងទៀតថាការរៀបចំសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ KHQR ក្នុងថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយ ដែលនឹងក្លាយជាចលករក្នុងការពន្លឿន និងលើកកម្ពស់ការទូទាត់តាម CR Code ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីជឿជាក់ថា ប្រព័ន្ធKHQR នេះ នឹងចូលរួមចំណែកជំរុញ្ញនវានុវត្តន៍ និង បច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ត ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

លោក សុខ វឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា និង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថាការដាក់ឱ្យដំណើរការប្រព័ន្ធ KHQR គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវ ទំនើបកម្មនៃប្រព័ន្ធទូទាត់នៅកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់ការទូទាត់លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ជម្រុញនវានុវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ បន្ថែមលើនេះ KHQR នឹងសម្រួលដល់ការ ទូទាត់ឆ្លងគ្រឹះស្ថាន ដែលពីមុនការទូទាត់តាម QR Code ត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នារវាងគ្រឹះស្ថាននីមួយៗ។ ប៉ុន្តែជាមួយនឹងប្រព័ន្ធ KHQR ដែលបានដាក់ឱ្យដំលើរការដោយធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នការទូទាត់តាមប្រព័ន្ធ QR Code អាចធ្វើឡើងលើប្រព័ន្ធរួមតែមួយ ជាពិសេសគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រព័ន្ធបាគង។

លោកបានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមិនទាន់បានចូលរួម អភិវឌ្ឍមុខងារ KHQR សូមឱ្យធ្វើសមាហរកម្មប្រព័ន្ធ QR របស់ខ្លួនជាមួយនឹងប្រព័ន្ធ KHQR ផងដែរ៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


