ព័ត៌មានជាតិ
អ្នកនាំពាក្យថា ភាគីពាក់ព័ន្ធបានអនុវត្តគ្រប់នីតិវិធីអស់ហើយ នៅឡើយតែខាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ឆ្លើយតបចំពោះការលើកឡើងរបស់តំណាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានរិៈគន់ចំពោះនីតិវិធីរបស់ស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហារបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះ មន្ត្រីជាន់ខ្ពស់ក្រសួងការងារបានអះអាងថា ភាគីពាក់ព័ន្ធបានបំពេញនីតិវិធីក្នុងការដោះស្រាយគ្រប់គ្រាន់អស់ហើយ នៅឡើយតែភាគីខាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប៉ុណ្ណោះ ដែលមិនព្រមអនុវត្តច្បាប់។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោយយោងតាមលិខិតបទដ្ឋាន ស្ដីពីវិវាទការងារនៅកម្ពុជា គឺបានបំពេញគ្រប់នីតិវិធីអស់ហើយ នៅឡើយតែភាគីខាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ ដែលមិនព្រមទទួល ហើយមិនអនុវត្តច្បាប់។ ប្រសិនបើគាត់មើលលើមាត្រា៣៨៥ និងលិខិតបទដ្ឋានផ្សេងទៀត នៅពេលវិវាទមួយកើតឡើង បើផ្សះផ្សានៅក្រុមហ៊ុន នៅក្រសួងការងារ នៅអាជ្ញាកណ្ដាល តែមិនទទួលយកអ្វីដែលជាដំណោះស្រាយនោះទេ គាត់ត្រូវប្ដឹងទៅតុលាការ។

លោក ហេង សួរ បញ្ជាក់ទៀតថា “ខ្ញុំក៏មិនយល់ដែរនៅពេលគាត់ទាមទារឲ្យអនុវត្តច្បាប់អនុវត្តច្បាប់ យើងកំពុងតែអនុវត្តច្បាប់ហើយ គឺដោះស្រាយទៅតាមច្បាប់ ហើយបំពេញគ្រប់នីតិវិធី នៅឡើយតែនីតិវិធីមួយទេ គឺនីតិវិធីដែលគាត់ត្រូវប្ដឹងបន្តទៅតុលាការ តែគាត់មិនព្រមដឹងហើយនៅតែបន្តការតវ៉ា។ បាននៅក្នុងច្បាប់ស្តីពីការងារ ក៏ដូចជាលិខិតបទដ្ឋាននានា គឺវិវាទមិនអាចបន្តអូសបន្លាយបានទេ គឺចេញពីមួយដំណាក់ ត្រូវទៅមួយដំណាក់ទៀត ហើយប្រសិនបើគាត់នៅតែបកស្រាយដោយខ្លួនគាត់ ដោយមិនជឿទៅលើស្ថាប័នមានសមត្ថកិច្ច ដែលមានសិទ្ធិក្នុងការដោះស្រាយច្បាប់នោះទេ ទោះបីជាគាត់ទៅកន្លែងណាក៏គ្មានដំណោះស្រាយដែរ”។

លោកថា ដំណោះស្រាយដែលគាត់ចង់បាន គឺធ្វើយ៉ាងម៉េចឱ្យគាត់ឈ្នះ តែនៅក្នុងច្បាប់មានអ្នកខុស មានអ្នកត្រូវ។ ក្រសួងមិនមែនតុលាការទេ ហើយទាំងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏មិនមែនតុលាការដែរ តួនាទីគឺជាអ្នកផ្សះផ្សា ហើយពន្យល់ភាគីពាក់ព័ន្ធឲ្យយល់ពីច្បាប់ ហើយបើអ្នកណាយល់ខុសពីក្រសួងបកស្រាយ គឺមានតែទៅតុលាការប៉ុណ្ណោះ ដើម្បីបិទបញ្ចប់សំណុំរឿងនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន២០៥ ក្នុងចំណោម៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ហើយនៅសល់ត្រឹម១៦៨រូបប៉ុណ្ណោះ។

ក្រោយពីការផ្សព្វផ្សាយរបស់ក្រសួងការងារបែបនេះ កញ្ញា ឈឹម ស៊ីថរ, លោក ឃុន ថារ៉ូ ក៏ដូចជាលោក នី សុខា បានលើកឡើងតាមវិទ្យុមួយថា ការពន្យារពេលដោះស្រាយវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះ គឺជាយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើក្រុមអ្នកតវ៉ា ហើយនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


