ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី៖ សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់
ក្នុងពិធីបិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់។

ការថ្លែងបែបនេះក្នុងពេលដែលលោកបានចែករំលែកនូវគុណតម្លៃនៃសុខសន្តិភាពជូនអ្នកចូលរួមពិធីបិទមហាសន្និបាតលើកទី០១ របស់វេទិកាសន្តិភាពកម្ពុជា។ ក្នុ្ងងនោះលោក ហ៊ុន ម៉ានី បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលបានប្រែក្លាយប្រទេសដែលធ្លាប់តែរងទុក្ខវេទនា បែកបាក់គ្នា ឈានមកមានការឯកភាពគ្នា និងមានសុខដុមរមនីយកម្មគ្នាក្នុងភាពជាគ្រួសារខ្មែរតែមួយ។ ហើយថា យើងបានបន្តឲ្យមានគំនិតរួម ទស្សនៈជាតិរួម និងមធ្យោបាយរួម ដើម្បីដើរស្របគ្នាឆ្ពោះទៅការរីកចម្រើនប្រទេសជាតិជាបន្តទៀត។

ក្រៅពីការចែករំលែកនូវចំណុចសំខាន់ៗខាងលើ លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់បន្ថែមថា “កម្ពុជាបានប្រែមុខប្រែមាត់ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ព្រោះកម្ពុជាដែលគេធ្លាប់ស្គាល់ថាជាប្រទេសដែលស្ថិតក្នុងភ្លើងសង្គ្រាម ក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងជាប្រទេសដែលមានកិត្តិយស ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តរជាតិស្មើរមុខស្មើរមាត់ដូចគ្នា”។

សូមជម្រាបថា អង្គការវេទិកាសន្តិភាពកម្ពុជា ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងគុណប្រយោជន៍នានាដែលទទួលបានមកពីសន្តិភាព៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ